ព្រឹតិ្តការណ៍ថ្មីៗ

BREAKING NEWS: សម្តេចក្រុមព្រះជួបគ្រោះរថយន្តបុករថយន្តតាក់ស៊ី សម្តេចក្រុមព្រះ និងអ្នកម្នាងសោយទីវង្គត និងខាងតាក់ស៊ីរបួស៥នាក់

5 ខែ មុន 1477 តូ សុផល

ខេត្តព្រះសីហនុ ៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច

នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L-9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។

អ្នកម្នាង អ៊ុក ផល្លា និងសម្តេចក្រុមព្រះ កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ ទៅកាន់មន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ដំណឹងចុងក្រោយ ថា អ្នកម្នាង សោយទីវង្គតហើយ។

ហើយករណីនេះនៅមិនទាន់ដឹងភាគីណាខុស ភាគីណាត្រូវនោះទេ ដោយសមត្ថកិច្ចកំពុងវាសវែង។

កាលពីជាង៤ឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរជាមួយរថយន្តដឹកដីនៅឯងផ្លូវជាតិ៦ នាខេត្តកំពង់ចាម ហើយកាលនោះអ្នកម្នាង ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ។ ហើយលើកនេះជាលើកទី២ និងមានរបួសធ្ងន់ទៀតផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ