ព្រឹតិ្តការណ៍ថ្មីៗ

សារហួរចិត្ត ចំពោះផ្សារទំនើបAEON II ក្នុងខណ្ឌសែនសុខ! (វីដេអូ)

5 ខែ មុន 767 តូ សុផល

ភ្នំពេញ៖ ចាប់តាំងពី ផ្សារទំនើប Aeon II បានចាប់ផ្តើមអោយដំណើរការមក សន្តិសុខក្នុងបរិវេណផ្សារ ហាក់គ្មានសុវត្ថិភាព និងសន្តិសុខភាពលេញ ធ្វើអោយភ្ញៀវដែលបានទៅម្តងហើយ រាងចាលលែងចង់ទៅម្តងទៀត។

ភ្ញៀវដែលបានទៅ ផ្សារទំនើប Aeon II ត្អួញត្អែមិនសប្បាយចិត្តពីសុវត្ថិភាព និង សន្តិសុខនៅក្នុងបរិវេណផ្សារទេ ព្រោះមានទាំងចោរបុកយកកាបូបលុយ គាស់ទ្វារយកឥវ៉ាន់ ក្នុងរថយន្ត និងលួចកាច់កញ្ចក់រថយន្តក៍មាន តែខាងផ្សារហាក់គ្មានទំនួលខុសត្រូវ ឬគិតគូរពីសុវត្ថិភាពភ្ញៀវបន្តិចសោះឡើយ។

ជាក់ស្តែងកាលពីម្សិលម៉ិញ Vis anna ក្រោយចោរលួចកាច់កញ្ចក់រថយន្តទំនើបរបស់ខ្លួនបានបង្ហោះសារខកចិត្តដូចខាងក្រោម៖

មកនិយាយអំពី​ Aeon II បន្តិច​ បើបងប្អូនចង់ទៅលេងសូម​មេត្តា​ យករថយន្តទៅតាមខ្លួនម៉ងទៅ​  បើយកដាក់កាបូប យកតាមខ្លួនកាន់តែល្អណា ព្រោះ ​Aeon II សន្តិសុខគាត់និយាយ​ថា​ រាល់ការបាត់បង់ចំនែកនៃរថយន្ត​ ឬក៏គេជិះបុក​ បាត់ស្តុប​…..​ គឺពួកគាត់អត់ទទួលខុសត្រូវទេ​ សំខាន់ត្រង់ពាក្យ​ “​ បើបងប្អូនអាចដោះកញ្ចក់ឡាន​ ឬស្តុប​ care ខ្លួនឯងបានកាន់តែល្អព្រោះជាសំភារ:របស់បងប្អូន​ …..​បើចង់ដឹងច្បាស់ សូមមើល​ Video ខាងក្រោម៖
ខ្ជិលនិយាយច្រើនព្រោះសំដីពួកគាត់និយាយពិបាកស្ដាប់ ខ្ញុំមិនចង់ថតទេ តែមុននិង ខ្ញុំថតនេះ ពួកគាត់និយាយថា បាត់កញ្ជក់ឡានជាកំហុងរបស់ពួកខ្ញុំ ? ម៉េចបានជាកំហុសពួកខ្ញុំ? គាត់និយាយទៀតថា ” ឡានជិះចូលចំណត Aeon II គឺ camera ថតតែពីមុខនិងក្រោយឡានទេ មិនបានថតឡាទាំងមូលទេ ” គាត់ចង់មានន័យថា កញ្ចក់ឡាននិងបាត់ពីណា ហើយមកចោទពួកគាត់មែន? ហើយខ្ញុំមានពេល ណាស់ អោយចោលលួចកញ្ចក់ឡានហើយ មកហៅបងប្អូន កូនក្មួយទៅដើរលេង Aeon ហើយមកចោទអោយពូឯង ទទួលខុសត្រូវមែន ? ធ្វើដូចខ្ញំ បន់អោយលោកចោរ អើយមកលួចកញ្ចក់ឡានខ្ញំ ព្រះអើយ ព្រះ ចង់សួរថា យកអីមកគិត ?Aeon មាន camera តើ? ម៉េចមិនឆែកមើលទៅ? បើអោយនិយាយ សំដីគាត់អានដល់ស្អែកទៀតមិនទាន់អស់ផង !! ស្អប់ត្រង់និងហ្មង បើខ្លួនឯងធ្វើខុស ម៉េចមិនទទួលកំហុសថាខ្លួនឯងធ្វើខុស សំដីចេញមកដូចសត្វធ្វើដូចខ្ញុំមិនដល់វា ខ្ញុំគ្មានពេលទំនេញ មកឈ្លោះជាមួយអ្នកឯងទេ តែសំដីអ្នកឯងវាឡូយពេក បើចេះទទួលស្គាល់កំហុសហើយសុំទោសទៅវាងាប់មែន​ ??

សូមបងប្អូនជួយ share អោយបានដឹងដល់អ្នកគ្រប់គ្រង Aeon II រថយន្តខ្ញុំ RX 200t 2018 ផ្លាកលេខ 2BD 8288

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ