ព្រឹតិ្តការណ៍ថ្មីៗ

ត្រូវមួយដុំឥដ្ឋបែកក្បាលរងរបួសធ្ងន់ ក្រោយសុំអ្នកផឹកស៊ីកុំអោយមាត់ឮពេក!

3 ខែ មុន 148 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់រងរបួសក្បាលធ្ងន់ធ្ងរខណះដើរទៅប្រាប់អ្នកផឹកស៊ីកុំអោយមាត់ឮពេករំខានអ្នកជិតខាងស្រាប់តែបុរសម្នាក់ក្នុងចំណោមនោះទាញដុំឥដ្ឋវាយចំក្បាលបណ្តាលអោយរងរបួសធ្ងន់។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២១និង៣០នាទីយប់ថ្ងៃទី១៦ មិថុ នា២០១៨ នៅចំណុចក្នុងភូមិសំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនបង្ករឈ្មោះ ខៀន គង្គា អាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅបណ្តោះអាសន្នភូមិសំរោងមានជ័យសង្កាត់ឃ្មួញខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិគល់ស្ពានឃុំកោះសំពាយស្រុកសៀបូកខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះឈួន គឹមធា អាយុ៣៧ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅភូមិសំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីប្រពន្ធជនរងគ្រោះបានប្រាប់ថាមុនកើតហេតុជនបង្កបានអង្គុយផឹកស៊ីនៅភូមិខាងលើដោយមានគ្នា៤ ទៅ៥នាក់ ក្រោយពីផឹកក្នុងស្ថានភាពស្រវឹងហើយបាននិយាយស្តី
ឮៗខ្លាំង ពេលនោះប្តីគាត់បានដើរទៅប្រាប់កុំអោយនិយាយឮខ្លាំងពេករំខានអ្នកជិតខាងស្រាប់តែជនបង្កនោះស្ទុះទាញដុំឥដ្ឋមកវាយក្បាលប្តីគាត់បែកហូរឈាមបណ្តាលអោយរងរបួសធ្ងន់។

ប្រភពបានប្រាប់ទៀតថាភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាននិងបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនបង្កខាងលើយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញហើយក៍បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយ
ឡែកប្តីគាត់បានអ្នកជិតខាងដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកឃ្មួញដែលនៅក្បែនោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ