ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់អាវុធខុសច្បាប់ ក្លែងឯកសារសាធារណៈ ឆបោក និងក្លែងឯកសណ្ឋានអាវុធហត្ថ

3 ខែ មុន 252 តូ សុផល

ខេត្តកណ្តាល៖  អនុវត្តន៏នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាស្រ្តដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ឯកឧត្តម បណ្ឌិត ​ម៉ៅ ភិរុណ អភិបាល​ខេត្ត​ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានជនរងគ្រោះចំនួនបីនាក់មក អហ ស្រុកស្អាង ខេត្តកណ្តាល ប្តឹងឈ្មោះនឿន ណាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានធ្វើសកម្មភាពខ្ចីម៉ូតូ និងទូរស័ព្ទ

របស់ជនរងគ្រោះ គាត់ដូចខាងក្រោម:
១-ឈ្មោះ មុឺន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ឃុំកើតហេតុ (បាត់បង់ម៉ូតូ ០១គ្រឿង)។
២-ឈ្មោះ សុដានោ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (បាត់បង់ទូរសព្ទ័ពណ៍ស ០១គ្រឿង)។
៣-ឈ្មោះ ភាព ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ត្រូវជាសង្សារ ជនសង្សយ័) ស្នាក់នៅផ្ទះជួលជាមួយគ្នា បាត់បង់ទូរសព្ទ័ ០២គ្រឿង។
ក្រោយពីធ្វើសកម្មភាពរួច ដោយបាត់ជនសង្ស័យយូរពេក ហើយទាក់ទងទូរស័ព្ទមិនចូល ជនរងគ្រោះទាំង០៣នាក់ ក៏មកប្តឹងសមត្ថកិច្ច អហ ហើយបានបំភ្លឺថា ជនសង្សយ័(នឿន ណាត) តែងតែនិយាយប្រាប់ពួកគាត់ថាគាត់គឺជាមន្ត្រីអាវុធហត្ថ ដែលទើបផ្លាល់មកពីខេត្តប៉ៃលិន ។

ក្រោយទទួលបានពាក្យបណ្តឹងនិងការបំភ្លឺដូចខាងលើរួចលោក ឧត្តសេនីយន៌ សំ តុលា មេបញ្ជាការ អហ ខេត្ត បានបញ្ជាផ្ទាល់ដល់កម្លាំងជំនាញខេត្តនិងស្រុកចុះធ្វើការស្រាវជ្រាវ ស្វែងរកជនសង្សយ័និងសម្ភារ:បាត់បង់តាមនីតិវិធី។

តាមរយៈការសហការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ប្រកបដោយបទពិសោធន៏ ឆន្ទៈក្រោមការចុះដឹកនាំផ្ទាល់ដោយលោក វ.ឯក ទូច អីុណាន និងការយកចិត្តទុកដាក់របស់ជំនាញ អហផទ ខេត្តសៀមរាប កណ្តាល បានកំណត់ទីតាំងលាក់ខ្លួនជនសង្សយ័បានដោយជោគជ័យ អស់រយះពេលជាង ១០ថ្ងៃ ។ នៅថ្ងៃទី១៥ ខែ០៦ ឆ្នាំ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការណ៍ជាមួយកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នឿន ណាត នៅចំណុចបន្ទប់ជួល ស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០១១ ដកបចខ/១៨ ចេញដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងដោយមានការសម្រប សម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។

ពាក់ពន្ធ័ករណីក្លែងឯកសណ្ឋានអាវុធហត្ថ ប្រើប្រាស់អាវុធខុសច្បាប់ ឆបោក និង ក្លែងឯកសារសាធារណៈ ។
ដកហូតវត្ថុតាងរួមមាន៖
១.អាវុធខ្លី ០១ដើម ម៉ាក K59 លេខ ០៨៧៤។
២.បង់ចំនួន ០១។
៣.គ្រាប់ចំនួន ០៣គ្រាប់។
៤.សំបុត្របញ្ជាក់កំណើត ០១សន្លឹក។
៥.អត្តសញ្ញាណប័ណ្ណជាតិខ្មែរថតចម្លង ០១សន្លឹក។
៦.ពាក្យស្នើសុំស្នាក់នៅបណ្តោះអាសន្ទ ០១សន្លឹក។
៧.សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ០២សន្លឹក។
៨.កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ និងខោអាវឯកសណ្ឋានមួយចំនួន និងសម្ភារះមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកដល់កងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ