ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាង៤ពាន់នាក់ បានទទួលការព្យាបាលដោយឥតគិតថ្លៃពីសំណាក់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

3 ខែ មុន 32 តូ សុផល

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) បានចុះពិនិត្យព្យាបាលប្រជាពលរដ្ឋស្រុកស្រីសន្ធរ ខេត្តកំពង់ចាមជាង៤ពាន់នាក់ ដែលសកម្មភាពមនុស្សធម៌នេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម និងលោកស្រី ពេជ ចន្ទមុន្នី និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អមត) អង្គការSt.Jonh ក្រុមហ៊ុនLG ក្រុមហ៊ុនMetfone និងផ្នែកពាក់ព័ន្ធដទៃទៀត។

លោក ហ៊ុន ម៉ាណែត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពិធីនោះនិងបរជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរផងដែរ។

លោកបានលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្កើតតាំងពីឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ និងបានធ្វើសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការព្យាលជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃនៅតាមមូលដ្ឋាននានា។

លោកបានបញ្ជាក់ថាក្រុមការងារនិងផ្តល់ការពិគ្រោះពិនិត្យព្យាបាល ដោយពេទ្យជំនាញ ជាមួយនិងឧបករណ៍ទំនើបៗ ដូចជាអេកូផ្ទៃពោះ ពិនិត្យឈាម ដែលផ្តល់លទ្ធផលច្បាស់លាស់។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ ក្រុមការងារនៃសមាគម និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមក្នុងសកម្មភាពផ្តល់ការព្យាបាលនៅថ្ងៃនេះ។

លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរទាំងអស់ដែល ជឿជាក់និងផ្តល់ការទុកចិត្តចំពោះសម្តេចតេជោ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួន និងអញ្ជើញដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍប្រទេសជាបន្តទៅទៀត។

សូមបញ្ជាក់ថា ការពិនិត្យព្យាបាលប្រជាពលរដ្ឋ បានចំនួន៤,២០៤ និងបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យចំនួន១៤៤នាក់ ក្នុងនោះជំងឺទូទៅចំនួន២៧៤០នាក់ ជំងឺមាត់ធ្មេញ ២១៨នាក់ ជំងឺត្រចៀកច្រមុះបំពង់ក១០០នាក់ ជំងឺភ្នែក៧៨៦នាក់ រោគស្ត្រី១០៦នាក់ វះកាត់តូច៤០នាក់ អេកូសាស្ត្រ៦៥នាក់ផ្នែកបេះដូង០៧នាក់ ជំងឺសើស្បែក១០៤នាក់ ឫសដូងបាត ៤០នាក់ជំងឺសន្លាក់៩១នាក់ និងផ្នែមន្ទីពិសោធន៍៥១នាក់។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នីក៏បានប្រគល់រទះពិការចំនួន០៨រទេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ជូនដល់ជនពិការទីទាល់ក្រផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ