ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋសម្តែងក្តីព្រួបារម្ភ ខណៈរថភ្លើងខ្សែVIPដឹកភ្ញៀវចូលព្រលានយន្តហោះ ខូចរាល់ថ្ងៃកណ្តាលផ្លូវសហព័ន្ធរុស្សី!

1 ខែ មុន 1214 តូ សុផល

ភ្នំពេញ ៖ រថភ្លើងដែលក្រុមហ៊ុនអយស្ម័យយាន ដាក់ឲ្យដំណើរការខ្សែរត់ដឹកភ្ញៀវចេញចូលព្រលានយន្តហោះពោធិចិនតុង ជាខ្សែVIPជារឿងគួរឲ្យចំលែក ចាប់តាំងពីបើកឲ្យដំណើរការពេលណាមក មួយថ្ងៃខូច៤ទៅ៥ដង រាល់ពេលរត់ដល់កាត់ទទឹងផ្លូវសហព័ន្ធរុស្សី ដឹងតែជាប់គាំង ម្តងខូចនេះ ម្តងខូចនោះ ជារៀងរាល់ថ្ងៃ ។

ពលរដ្ឋបានលើកឡើងថា ពេលដែលរថភ្លើងខូចគាំងកាត់ទទឹងផ្លូវសហព័ន្ធម្តងៗ ចរាចរណ៍ យានយន្ត ឡាន ម៉ូតូ ត្រូវបានកាត់ផ្តាច់មួយអន្លើ ទម្រាំខាងអ្នកជំនាញ គាត់មកជួសជុល ទើបបានទៅមុខ ឬថយក្រោយ ចំណែកប៉ូលីសវិញ ក្រោយពីរថភ្លើងជាប់គាំងកាត់ទទឹងផ្លូវម្តងៗ ត្រូវបានបញ្ជូនទៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាល ក្បែរនោះ ពិសេសប៉ូលីសខណ្ឌពោធិសែនជ័យ តែម្តង មានគ្រប់ជំនាញ កុំថាឡើយជំនាញចរាចរណ៍ សូម្បីប៉ូលីសជំនាញព្រហ្មទណ្ឌ ជំនាញស្ថិតិ ក៏ត្រូវឲ្យទៅជួយសម្រួលចរាចរណ៍ត្រង់នោះសិនដែរ បែកញើស ហូរញើស ទម្រាំបានរួចម្តងៗ ចំណាយពេលយូរ ។

ពលរដ្ឋបន្តទៀតថា ក្នុងមួយថ្ងៃរថភ្លើងខ្សែVIP ដឹកភ្ញៀវ ចេញចូលព្រលាន ជាប់គាំងខូចកាត់ទទឹងផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុច មុខព្រលានពោធិចិនតុង ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាល់ពេលមកដល់ រាល់ថ្ងៃ ។

ពលរដ្ឋបានលើកឡើងថា តាំងពីមានផ្លូវដែក ឆ្លងកាត់ផ្លូវសហព័ន្ធរុស្សីពេលណាមក កំណើនគ្រោះថ្នាក់ ត្រង់ចំណុចខាងលើកើនឡើងទ្វេរដង ម៉ូតូ រថយន្ត ត្រូវបានរថភ្លើងបើកកៀរ ម៉ូតូជិះមិនបានចាប់អារម្មណ៍ ធ្លាក់កង់ចូលក្នុងបន្លោះផ្លូវដែក។ បញ្ហាទាំងនេះក៏ដោយសារ ផ្លូវរថភ្លើង និងថ្មើរជើង ម៉ូតូ សុីក្លូ ឡាន នៅច្របល់ជាមួយគ្នា ទើបងាយប្រឈមនឹងគ្រោះថ្នាក់ ។

ពលរដ្ឋសំណូមពរផងដែរដល់ ក្រុមហ៊ុនអយស្ម័យយាន រ៉ូយ៉ាល់រេលវេ អាចកែសម្រួល ទាំងផ្លូវដែក ទាំងក្បាលរថភ្លើងសម្រាប់អូសទូ ខណៈដែលចំពោះមុខឃើញខូច គាំង ម៉ាសុីនមិនឈប់ មិនស្វាង មកដល់កាត់ទទឹងផ្លូវសហព័ន្ធរុស្សីលើកណាខូចលើកនោះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ