ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសប្បុរសធម៌ចែកវចនានុក្រមអេឡិចត្រូនិច​ កាណាតិច​ និងសម្ភារៈសិក្សា​ ជូនដល់សិស្សានុសិស្ស​ នៅវិទ្យាល័យច្បារអំពៅ​

3 ខែ មុន 55 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ នេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានសហការជាមួយធនាគារកាណាឌីយ៉ា ក.អ បានរៀបចំកម្មពិធីសប្បុរសធម៌ចែកវចនានុក្រមអេឡិចត្រូនិច​ កាណាតិច​ និងសម្ភារៈសិក្សា​ ជូនដល់សិស្សានុសិស្ស​ នៅវិទ្យាល័យច្បារអំពៅ​ ក្រោមអធិបតីភាពក្នុងលោក​ អ៊ុំ​ ម៉ារ៉េត​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ច្បារអំពៅ​ និងលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី ម៉ៅ សុខជាតិ នាយិកានាយកដ្ឋានផ្នែកធនធានមនុស្ស នៃធនាគារកាណាឌីយ៉ា ក.អ ។

វចនានុក្រមអេឡិចត្រូនិច​កាណាតិច​ ផ្តល់ជូនដល់សិស្សានុសិស្សនៅពេលនេះ គឺដើម្បីបន្ថែមភាពងាយស្រួលដល់ប្អូនៗយកទៅប្រើប្រាស់ជាប្រយោជន៏ក្នុងការសិក្សា បន្ថែមចំណេះដឹងទូទៅថែមមួយកំរិតទៀត ។

មុនី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ