ព្រឹតិ្តការណ៍ថ្មីៗ

ដឹងទេថា តើយន្តហោះមួយណាដែលធំជាងគេបំផុតលើ លោក?

1 ឆ្នាំ មុន 1 pisithleng

តើអ្នកដឹងទេ ថាតើយន្តមួយណាដែលធំជាងគេបំផុតនៅលើលោក ហើយវាផលិតនៅប្រទេសណា? តើវាជាយន្តហោះប៊ូអ៊ីង B747 របស់ក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ឬក៏អ៊ែរបឹស A380 របស់ក្រុមហ៊ុនអ៊ែរបឹស (Air Bus)?

ចម្លើយ គឺវាមិនមែនប៊ូអ៊ីង B747 ហើយក៏មិនមែនអ៊ែរបឹស A380 ដែរ ប៉ុន្តែគឺជាយន្តហោះ Antonov An-225 Mriya។ យន្តហោះ Antonov An-225 Mriya គឺជាយន្តហោះធំជាងគេបំផុតនៅលើលោក។ Mriya មានន័យថាសុបិន ជាភាសាអ៊ុយក្រែន។ វាជាប្រភេទយន្តហោះដឹកទំនិញ ដែលរចនា និងផលិត ដោយសហភាពសូវៀត នៅប្រទេសអ៊ុយក្រែនដែលកាលណុះជាផ្នែកមួយនៃសហភាពសូវៀត នៅទសវត្សរ៍ ឆ្នាំ១៩៨០ ហើយវាត្រូវបានចុះបញ្ជីដំបូងនៅអ៊ុយក្រែន ។ យន្តហោះ Antonov An-225 Mriya ដំណើរការដោយម៉ាស៊ីនកង្ហារ៦ ហើយក៏ជាយន្តហោះមានប្រវែង វែងជាងគេ និងធ្ងន់ជាគេបំផុត ដែលអាចផ្ទុកទង្ងន់ដល់ ៦៤០តោននៅពេលហោះឡើង ( Maximum takeoff weight)។ ស្លាបរបស់វា មានប្រវែង ៨៨ម៉ែត្រ (២៩០ហ្វីត) ដើម្បីធ្វើដំណើរ និងចុះចតជាមួយនឹងទម្ងន់ដ៏ធ្ងន់នោះ វាមនកង់រហូតដល់ ៣២។

4240479129_563a035bdc
យន្តហោះ Antonov An-225 ត្រូវបានអភិវឌ្ឍឡើងដំបូងបំផុត ក្នុងគោលបំណងដឹកជញ្ជូនយាន្តអវកាសរបស់សូវៀត។ វាជាយន្តហោះដំបូងបំផុត ហើយក៏ជាយន្តហោះតែមួយគត់ ដែលបានផលិតចប់ជាស្ថាពរនៅក្នុងឆ្នាំ១៩៨៨។ យន្តហោះយក្សនេះ មានតែមួយគ្រឿងប៉ុណ្ណោះនៅលើពិភពលោក។ ដោយសារខ្វះខាតផ្នែកហិរញ្ញវត្ថុ និងការគាំទ្រ យន្តហោះទី២ មិនត្រូវបានផលិតចប់សព្វគ្រប់ទេ។

យន្តហោះនេះ ចាប់ផ្តើមហោះហើរដំបូងបំផុតនៅក្នុងឆ្នាំ១៩៨៨ ប៉ុន្តែ ការហោះហើរ ជាលក្ខណៈពាណិជ្ជកម្មដំបូងបំផុត គឺនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០០២ ដែលចេញដំណើរពីទីក្រុងស្តូហ្គាត ប្រទេសអាល្លឺម៉ង់ ទៅកាន់ទីក្រុងធាំរ៉ាត ប្រទេសអូម៉ង់ ដែលដឹកកងទ័ពអាមេរិកមានមូលដ្ឋាននៅក្នុងតំបន់។

បន្ទាប់ពីសហភាពសូវៀតដួលរលំទៅ ក្រុមហ៊ុនអាកាសចរណ៍អានតូនូវ (Antonov) ដែលជាក្រុមហ៊ុនដំបូងគេ ប្រើប្រាស់យន្តហោះ Antonov An-225 ក្នុងប្រតិបត្តិការហោះហើរ និងយន្តហោះ Antonov An-225 ត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន។

article-2227304-15D36086000005DC-733_964x418
លក្ខណៈរបស់យន្តហោះ Antonov An-225

លក្ខណៈទូទៅ

  • បុគ្គលិកលើយន្តហោះ (Crew)៖ ៦នាក់
  • ប្រវែង៖ ៨៤ ម៉ែត្រ
  • ប្រវែងស្លាប៖ ៨៨,៤ ម៉ែត្រ
  • កម្ពស់៖ ១៨ ម៉ែត្រ
  • ទម្ងន់យន្តហោះទទេ៖ ២៨៥. ០០០ គីឡូក្រាម
  • ទម្ងន់ផ្ទុកអតិបរមាពេលហោះឡើង៖ ៦៤០.០០០ គីឡូក្រាម
  • សម្ថភាពផ្ទុកសាំង៖ ៣០០.០០០ គីឡូក្រាម
  • ទំហំផ្ទុកទំនិញ៖ ១.៣០០ ម៉ែត្រគូប ប្រវែង៤៣,៣៥ ម៉ែត្រ ទទឹង៦,៤ ម៉ែត្រ កម្ពស់៤,៤ ម៉ែត្រ

សមត្ថភាព

  • ល្បឿនអតិបរមា៖ ៨៥០ គ.ម/ម៉ោង
  • ល្បឿនថេរ៖ ៨០០ គ.ម/ម៉ោង
  • ចម្ងាយ៖ ១៥.៤០០ គីឡូម៉ែត្រ ជាមួយនឹងសាំងអតិបរមា
  • រយៈកម្ពស់៖ ១១.០០០ ម៉ែត្រ

ប្រភព៖ Khmer Journal}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ