ព្រឹតិ្តការណ៍ថ្មីៗ

ថាអីចេះខុស! អាចោរអត់ជើង អុកឡុកទីក្រុងមែន!

1 ខែ មុន 417 តូ សុផល

ភ្នំពេញ ៖ អង្គភាពសារព័ត៌មានយើងបានផ្សាតយ១លេខរួចមកហើយរឿង””អាចោរអត់ជើង”

ចូលអង្រួននិងអុកឡុក ទីក្រុងហើយ សូមបងប្អូនប្រុងប្រយ័ត្ន!! ហើយគ្រាន់តែពីរថ្ងៃសោះ ក្នុងរាជធានីយើង បានចាប់ផ្តើមកក្រើកបទល្មើងយ៉ាងច្រើន លួចឆក់ ប្លន់ ហើយគ្រាន់យប់មិញមិញថ្ងៃទី១៥ឈានចូលថ្ងៃទី១៦មិថុនា ដែលជាថ្ងៃចាប់ផ្តើមរដូវកាល​ World CUP ទើបតែបាន២ថ្ងៃ អាចោរអត់ជើង ចេញលួចបានទាំងរថយន្ត ម៉ាក Luxes RX300 ពាក់ស្លាកលេខភ្នំពេញ2AL-0768 របស់មន្ត្រីនគរបាលម្នាក់ត្រូវចោរគាស់ផ្ទះយកទៅបាត់ដោយសុវត្ថិភាព នៅយប់ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម៉ូតូច្រើនគ្រឿងទៀតក៍ត្រូវចោរលួចបាត់ដែរ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។

World CUP ពិភពលោកបានចាប់ផ្ដើមហើយ បងប្អូនប្រជាពលរដ្ឋ បាន គោរពស្នើសុំឯកឧត្តមអភិបាលក្រុង ដាក់បទបញ្ជាជាថ្មី ចំពោះទីតាំងអ៊ិនធឺណេត​ បង្កប់ល្បែងភ្នាល់ និងទូតាំងទទួលចាក់ ស៊ីសង ភ្នាល់បាល់ដែលកំពុងតែកើតមានគ្រប់កន្លែងផង។

ប្រជាពលរដ្ឋបានលើកឡើងថា ដូវកាល​បាល់ទាត់​ពិភពលោក​ World CUP កំពុងចាប់ផ្ដើមហើយ ធ្វើឲ្យពួកគាត់មានក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពយ៉ាងខ្លាំង និងសូមគោរពស្នើសុំ ឯកឧត្តមអភិបាលរាជធានី​ភ្នំពេញ មេត្តាដាក់បទបញ្ជាជាថ្មីផង ក្នុងការបង្ក្រាបទីតាំងអ៊ិនធឺណេតបង្កប់ល្បែងភ្នាល់​ដែលកំពុងបើកឡើងវិញក្នុងទូទាំង១២ខណ្ឌនោះ និងទីតាំងដែល ជ្រកក្រោមស្លាក​អ៊ិនធឺណេត​ កំពុងបើកលេងយ៉ាងរលូត នៅក្បែរច្រមុះ សមត្ថកិច្ច។

ជុំវិញករណីល្បែងស៊ីសងនេះដែរ កន្លងមកឯកឧត្តម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាង​ម៉ឺងមាត់បំផុត​ ឲ្យសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ខណ្ឌ ទាំងថ្នាក់សង្កាត់ ធ្វើយ៉ាងណាលុបបំបាត់ និងបង្ក្រាបអោយអស់ រាល់ទីតាំងល្បែងស៊ីសង និងល្បែងភ្នាល់តាម​អ៊ិនធឺណេត​គ្រប់ប្រភេទទាំងអស់ ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះទីតាំងបនល្បែងអស់ទាំងនោះ សុទ្ធតែបង្កើតឲ្យមានបទល្មើសលួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងបង្កភាពអសន្តិសុខដល់សង្គម។

ប៉ុន្តែទោះបីជាមានបទបញ្ជាពីឯកឧត្តមអភិបាលរាជធានី យ៉ាងនេះក្ដី ក៏អាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ នៃខណ្ឌទាំង១២ ហាក់មានភាព​ធូរលុង និងមិនខ្វល់ពីបទបញ្ជាទៅវិញ បែរជាអនុញ្ញាតឲ្យទីតាំងបនល្បែង ហ្គេមបាញ់ត្រី​ និងល្បែងភ្នាល់បាល់តាម អ៊ិនធឺណិត​ ២៤ម៉ោង រាប់សិបកន្លែង កំពុងបើកដំណើរការយ៉ាងអនាធិបតេយ្យ ទោះជាមានការរាយការណ៍ពីប្រជាពលរដ្ឋ និងមានការផ្សព្វផ្សាយដំណឹងនោះ ពីស្ថាប័នព័ត៌មានច្រើនក៏ដោយ នៅតែមិនឃើញអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ នៃខណ្ឌទាំង១២ មានចំណាត់ការក្នុងការចុះបង្ក្រាបសោះឡើយ ធ្វើឲ្យពលរដ្ឋ មានក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពយ៉ាងខ្លាំង ព្រោះពេលនេះមានការចាក់បាល់ច្រើន។

រដូវកាល អាចោរអត់ជើង មកដល់ម្តងៗ ធ្វើឱ្យអ្នកលេងជាមួយវា “បើឈ្នះមុខខ្លាញ់ បើចាញ់មុខសេះ ” ដោយអ្នកខ្លះហានចាក់ដល់ អស់ផ្ទះ វិឡា ឡាន រហូតអ្នកខ្លះចាក់ទាំងប្រពន្ធទៀតក៍មានដែរ ហើយពេលចាញ់អស់ ក្លាយទៅជាឆ្គួតលីលា ខ្លះធ្វើអត្តឃាត ខ្លះចេញប្លន់ ជាដើម។ល។

ពាក់ព័ន្ធនិងរឿងរ៉ាវនារដូវកាលកើតអំពើអសន្តិសុខច្រើននេះ មហាជននៅទូទៅ ទាំងខេត្ត ក្រុង ពិសេសរាជធានីភ្នំពេញ បានសំណូមពរទៅដល់ ចៅហ្វាយក្រុងភ្នំពេញ លោក ឃួង ស្រេង និង លោកផ្កាយមាស៤ ជូន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ជូយជម្រុញ ទប់ស្កាត់ បង្ក្រាប់ នូវទីតាំងបើក ចាក់ ភ្នាល់បាល់ទាត់នេះផង ព្រោះថា គ្រាន់តែថ្ងៃបើកឆាកដំបូងនេះ គេសង្កេតឃើញមានបើកកន្លែងទទួលចាក់ភ្នាល់បាល់ច្រើនកន្លែងនៅទូទាំងខណ្ឌទាំង១២តែម្តង ដោយមិនដឹងថាថ្នាក់ណាជាអ្នកចេញច្បាប់បើកកន្លែងទទួលចាក់ច្រើនបែបនេះទៅន៎ !!៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ