ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋក្រីក្រ ខ្វះខាត ចាស់ជរា ពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤៧គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ

3 ខែ មុន 162 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៨

វេលាម៉ោង ០៨,០០នាទី លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ចាស់ជរា ពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤៧គ្រួសារ មកពីសង្កាត់ចំនួន ០៥ រួមមាន៖ សង្កាត់ផ្សារថ្មីទី១, ផ្សារថ្មីទី២, ផ្សារថ្មីទី៣, បឹងរាំង, ចតុមុខ និងសាលាខណ្ឌដូនពេញ ។

អំណោយដែលបងប្អូនប្រជាពលរដ្ឋ ទទួលបាននាពេលនេះរួមាន៖
– អង្ករ ចំនួន ០១បាវ ស្មើនឹង ៣០គីឡូក្រាម
– ទឹកត្រី ចំនួន ០១យួរ
– ថវិកា ចំនួន ២០,០០០រៀល
សរុបថវិកាចំនួន ២,៩៤០,០០០រៀល អង្ករចំនួន ៤,៤១០គីឡូក្រាម និងទឹកត្រីចំនួន ១៤៧យួរ ។

ក្រៅពីនេះអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ក៏បានទទួលថវិកាជួយឧបត្ថម្ភមួយចំនួនពីសប្បុរសជនរួមមាន៖
-លោកស្រី ប៉ុន ដានី ថវិកាចំនួន ១០០,០០០រៀល
-លោក សុខ គឹមហេង ថវិកាចំនួន ៥០,០០០រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ