ព្រឹតិ្តការណ៍ថ្មីៗ

បុរសជាអង្គរក្ស BHQ ស្រាយ​គុំនំ ចូលវាយ៤ដៃកណ្ដាលមុខ ផ្អើលកោះពេជ្រ!

5 ខែ មុន 1070 តូ សុផល

រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏ហួសចិត្តមួយកើតឡើង ខណៈពេលបុរសម្នាក់កំពុងអង្គុយញាំអីជាមួយមិត្តភ័ក្ត៤នាក់ទៀត​

ក៏ស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ថា ជាកងអង្គរក្ស BHQ នោះ បានដើរចូលទៅវាយបួនប្រាំដៃកណ្ដាលមុខ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមនៅកោះពេជ្រ ចុះមកជួយឃាត់និងនាំខ្លួនបុរសរូបនោះទៅប៉ុស្តិ៍ភ្លាមៗផងដែរ។

ករណីហិង្សារ​នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០១៨នេះ នៅហាងលក់អាហារមួយកន្លែង ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសដែលត្រូវគេវាយមានឈ្មោះថា អ៉ិត​ ស៊ាងយី អាយុ៣០ឆ្នាំ មុខរបរ​លក់ទូរស័ព្ទ។ ចំណែកជនដៃដល់ឈ្មោះ នីម សុផានិត អាយុ៣០ឆ្នាំ មុខរបរអង្គរក្ស BHQ ។ អ្នកទាំង២ធ្លាប់រស់នៅស្រុកជាមួយគ្នា ។

តាមសម្តីបុរស ដែលត្រូវគេវាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បាននាំប្រពន្ធចូលមកញាំអីជាមួយមិត្តភ័ក្តិ៤នាក់ទៀត ក្នុងហាងអាហារមួយ ក្នុងកោះពេជ្រ ខណៈពេលកំពុងតែនិយាយឆ្លើយឆ្លងគ្នា និងសើចសប្បាយផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ ដែលគាត់ស្គាល់ថាជា អង្គរក្ស​ បានចូលមក​ក្រៀកគាត់ពីក្រោយ រួចស្រែកសួរថា «ហ្អែងហ្នឹងមែនឈ្មោះអាយី?» គាត់មិនទាន់បានឆ្លើយផង បុរសជាអង្គរក្សនោះ បានវាយទះមកលើផ្ទៃមុខគាត់បួនទៅប្រាំដៃ ហើយត្រូវបានមិត្តភ័ក្តដែលអង្គុយជាមួយគ្នាជួយឃាត់ ភ្លាមនោះក៏មានបុរស២នាក់ទៀតដែលបក្ខពួករបស់អង្គរក្សរូបនោះ បានដើរចូលមកចង្អុលមុខរួចរុញ​ប្រតាយប្រតប់​ជាមួយមិត្តភ័ក្តរបស់គាត់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ទៅសន្តិសុខកោះពេជ្រ ចុះមកជួយឃាត់​បាន រួចនាំយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីប្រគល់អោយសមត្ថកិច្ចដោះស្រាយតាម​នីតិវិធី​ ។

ទោះជាបែបណា រឿងរ៉ាវជម្លោះដោយសារតែ​ការ​គុំកួន​នេះ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ទោះបីជាមានការសម្របសម្រួលពីសមត្ថកិច្ចក៏ដោយ ព្រោះជនរងគ្រោះកំពុងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នៅឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ