ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជួបសំណេះសំណាល សមាជិក សមាជិការបក្ស ជិត១ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ

1 ខែ មុន 93 តូ សុផល

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រធានសាខាបក្ស អនុប្រធានសាខាបក្ស និងប្រធានក្រុមបក្ស នៃគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខចំនួន៩០៥០នាក់ ស្ថិតនៅភូមិក្បាលដំរី ២សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាឱកាសដ៏មានអត្ថន័យខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានថ្លែងក្រើនរំលឹកចំពោះប្រធានសាខាបក្ស អនុប្រធានសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែមអនុវត្តតាមផែនការចាត់តាំង ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

នៅក្នុងរបាយការណ៍ស្វាគមរបស់ លោក ហែម ដារិទ្ធិ ប្រធានគណបក្សខណ្ឌសែនសុខ បានមានប្រសាសន៍ថា សូមការសំដែងនូវកត្តញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្ស ជាមគ្គទេសដ៍ឆ្នើមនៃប្រជាជាតិ និងប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់តំណាក់កាល ដ៏សែនលំបាកនានាប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ពោលគឺបានធ្វើពលិកម្មគ្រប់បែបយ៉ាង ជួយសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ សម្រេចបានជោគជ័យ គោលនយោបាយ ឈ្នះឈ្នះ បង្រួបបង្រួមជាតិ និងបានធ្វើឲ្យទឹកដីទាំងមូល ឯកភាពប្រកបដោយសន្តិភាព ស្ថិរភាព ដែលជាគន្លិះនៃការអភិវឌ្ឍន៍។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ