ព្រឹតិ្តការណ៍ថ្មីៗ

អធិការរងខណ្ឌទួលគោក ហាមអ្នកព័ត៌មាន ថតផ្សាយ ករណីរថយន្តបុកទ្រូងផ្លូវ

1 ខែ មុន 220 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Lexus 400h មួយគ្រឿងស្លាកលេខភ្នំពេញ2AA-4333

បានបុកទ្រូងផ្លូវខូចអស់២កង់ និងរថយន្តខូចខាតផ្នែកខាងមុខ តែមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ ហេតុការណ៍ខាងលើបានកើតឡើងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ជិតស្តុបដេអិន ស្ថិតក្នុងខណ្ឌទួលគោក នាម៉ោងជាង១រំលងអាធ្រា្រតឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា​ នៅមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Lexus ខាងលើ ដែលបើកដោយបុរសម្នាក់តាមផ្លូវកម្ពុជាក្រោម​ ក្នុងទឹសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ស្តុបដេអិន​ រថយន្តបានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងបណ្តាលខូចខាតអស់២កង់។

មិនបានប៉ុន្មាននាទីក៏ឃើញសមត្ថកិច្ចមួយរូបស្លៀកពាក់ស៊ីវិលចុះមកដល់ទីតាំងកើតហេតុ ដែលគេគ្រប់គ្នាស្គាល់ថា​ ជាអធិការរងខណ្ឌទួលគោក ទទួលបន្ទុក​ ផែនចរាចរណ៍​ ព្រះនាម​ សកល១១ បានហាមអ្នកសារព័ត៌មាន មិនអោយថតរូប គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកទ្រូងផ្លូវនោះទេ។

ក្រុមអ្នកសារព័ត៌មាន​ដែលនៅកន្លែងកើតហេតុ​ មិនដឹងថាហេតុអីបានជាអធិការរងខណ្ឌទួលគោករូបនោះ ហាមអ្នកសារព័ត៌មាន មិនអោយថតរូប គ្រោះថ្នាក់រថយន្តបុកទ្រូងផ្លូវនៅតាមផ្លូវសាធារណៈដូច្នេះទៅវិញ ។

ក្រោយពេលកើតហេតុ​ដោយមានការសម្របសម្រួលពីសមត្ថកិច្ច​ ហើយបានរៀបចំរបាំងថ្មដែលបាក់ខ្ទៀតចេញពីផ្លូវទាំង២កង់នោះ អោយដូចដើមវិញ រួចអោយម្ចាស់រថយន្តបង្កទាក់ទងហៅរថយន្តមកស្ទូចរថយន្ត​ចេញពីកន្លែងកើតហេតុ​ ដើម្បីបញ្ចប់រឿង​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ