ព្រឹតិ្តការណ៍ថ្មីៗ

បុគ្គលិក​ធានា​គារ​បាងកកម្នាក់ ចាប់​អោប​ថើប ជាងកាត់ដេរខោងអាវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

3 ខែ មុន 441 តូ សុផល

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៥​ និង​៣០​នាទី​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​អំពើ​ប្រទូស​កេរ្តិ៍ខ្មាស​ (​ចាប់​អោប​ថើប​)​ នៅ​ចំណុច​មុខ​បន្ទប់​ជួល​សង់​ថ្មី​ ផ្លូវ​បេតុង​ ភូមិ​អូរ​បែ​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​

​ជនសង្ស័យ​ឈ្មោះ​ តាំង​ សុ​ភិន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​បុគ្គលិក​ធានា​គារ​បាងកក​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​អូរ​បែ​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​

​ជន​រង​គ្រោះ ស៊ុន​ ចាន់​រឿ​ន​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាងដេរ​ខោអាវ​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​អូរ​បែ​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ ជា​គូរ​ដណ្តឹង​នឹង​គ្នា​ ក្រោយមក​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ បាន​ផ្តាច់​ពាក្យ​វិញ​ ។​ លុះដល់​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​ ពេល​យប់​ជន​រង​គ្រោះ​ និង​គូរ​ដណ្តឹង​ក្រោយ​ ឈ្មោះ​ អ៊ុ​ក​ សុ​គាន់​ កំពុង​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរមក​ជិត​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ​ រួច​ជនសង្ស័យ​យក​ជើង​របស់​ខ្លួន​ធាក់​ទ្វារ​បន្ទប់​របស់​ជន​រង​គ្រោះ​ រួច​ដើរ​ចេញ​ទៅ​បាត់​។​

លុះដល់​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ទៀប​ភ្លឺ​ ជនសង្ស័យ​បាន​ធាក់​ទ្វារ​បន្ទប់​របស់​ជន​រង​គ្រោះ​លើក​ទី​២​ ។​ មក​ដល់​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៥​និង​៣០​នាទី​ ជនសង្ស័យ​បាន​មក​ធាក់​ទ្វារ​បន្ទប់​របស់​ជន​រង​គ្រោះជា​លើក​ទី​៣​។​ ភ្លាម​នោះ​ ជន​រង​គ្រោះ​បាន​ងើប​បើកទ្វារ​បន្ទប់​មើល​ ស្រាប់តែ​ជនសង្ស័យ​ ប្រើ​ដៃ​របស់​ខ្លួន​ចាប់​អោប​ថើប​ថ្ពាល់​របស់​ជន​រង​គ្រោះ​។​ ភ្លាម​នោះ​គូរ​ដណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ក​ សុ​គាន់​ ឃើញ​ ក៏​ស្ទុះ​មក​ចាប់​បំបែកចេញ​ រួច​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ ហើយ​ជន​រង​គ្រោះ​ និង​គូរ​ដណ្តឹង​ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ យក​ទៅ​ធ្វើការ​សាកសួរ​ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ