ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

1 ខែ មុន 51 តូ សុផល

ភ្នំពេញ ៖ នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លូនជនសង្ស័យ ០១នាក់ ឈ្មោះ ទឿម ប៊ុនថៃ ភេទប្រុស អាយុ ១៩ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញឿន រួម និងដកហូតបានក្រាមពណ៍សថ្លា ៤៣កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លុះដល់វេលាម៉ោង០៥:២០នាទីទាបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀន ដូចជនសង្ស័យ ខាងលើ ផងដែរ នៅចំណុច មុខផ្ទះលេខ៣៩៧ ផ្លូវម៉ៃសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ពួកគេទាំង ០២នាក់ មាន៖

១/ ឈ្មោះ ម៉ោក សារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ
២/ ឈ្មោះ កាយ ប៊ុនហេង ភេទប្រុស អាយុ ១៨ឆ្នាំ

បច្ចុប្បន្ន ពួកគេទាំង ០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការដើម្បចាត់ការតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ