ព្រឹតិ្តការណ៍ថ្មីៗ

ពួកដៃតុកកែ៣នាក់ទៀតហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ!

3 ខែ មុន 103 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ កម្លាំង ជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០៣ នាក់ នៅចំណុចហាងកាហ្វេ៧៧៧ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ ) រក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃពណ៌ប្រផេះ មិនបានសម្រេច ) ចំណុច ផ្លូវលេខ ៣៩៤ កែងផ្លូវលេខ ១៤៣ ជិតសណ្ឋាគារ ឡឺម៉ុង ក្រុមទី ៥ សង្កាត់ បឹងកេងកងទី២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១០.០០ នាទី ។

ជនរងគ្រោះ ឈ្មោះ ធឺរីស៊ីតា លីអូប៉ូដូ ភេទស្រី អាយុ ៧០ ឆ្នាំ ជនជាតិ អូស្ត្រាលី មុខរបរ ទេសចរណ៍

លិខិតឆ្លងដែនលេខ N២១២១៥២៧ ស្នាក់នៅសណ្ឋាគារឡឺម៉ុង ក្រុមទី៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ) ប្រព្រឹត្តនៅចំណុចភ្លើងស្តុបអតីតមន្ទីរពេទ្យចិន ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៥.០០ នាទី។

ជនរងគ្រោះ ជនជាតិ ចិន ភេទ ស្រី មិនបានដាក់ពាក្យបណ្តឹងទេ ។

ជនសង្ស័យ

ទី១ ឈ្មោះ ចាន់ ចំរើន ហៅ វី ហៅ សុខ ចំរើន ហៅ កួយ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិ ខ្មែរ

មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥៨ផ្លូវលេខមិនចាំ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី២- ឈ្មោះ ឃួន វត្ថានី ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ផ្ទះលេខ១៩៨ឈ ផ្លូវលំ ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ រស់ ច័ន្ទសុភា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរមានទីលំនៅ បូរីឈូកមាស ផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព ចាប់យកបាន ម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ ស-ត្រួយចេក ឆ្នាំផលិត២០១៥ លេខតួ ៣០២០៣១ លេខម៉ាស៊ីន ៣០១៩៧១ ពាក់ស្លាកលេខ ភ្នំពេញ ១CD ២៣៣៩។

ម៉ូតូមួយគ្រឿងម៉ាក HONDA Scoppy ពណ៌ស សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៨១២៣៧៩៣ ពាក់ស្លាកលេខ ភ្នំពេញ១GX-៣៥៣២ ។

ម្សៅក្រាមពណ៌សថ្លា ចំនួន ០៣ ថង់តូច  ប្រដាប់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ កំផ្លេ

ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក IPone5s ចំនួន ០១ និងម៉ាកNOKIA ចំនួន ០១ Tablet ពណ៌ ស ចំនួន ០១ និង សម្ភារៈមួយចំនួន។

បច្ចុប្បន្នជនសង្ស័យចំនួន ០៣ នាក់ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ