ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ទៀតហើយ ដែលសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

1 ខែ មុន 71 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី  ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅថ្ងៃ សុក្រ ០៣កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២និង៥០នាទី នៅចំណុច  ផ្ទះរបស់ឈ្មោះ ធា ធិន ស្ថិតក្នុងភូមិ ទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ
ទី១  ឈ្មោះ ធា ធិន ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។
ទី២ ឈ្មោះ ដាំ លីហុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។
អ្នកទាំងពីរ មានទីលំនៅភូមិ ទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖
១ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៧កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ០៦កញ្ចប់ ។
២ សំភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

ប្រភពអោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ និងលោកមេភូមិទួលក្រូច បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួចត្រួតពិនិត្យ ឆែកឆេរ ផ្ទះរបស់ឈ្មោះ ធា ធិន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៧កញ្ចប់ (ធំ០១កញ្ចប់ ,តូច០៦កញ្ចប់) និងសំភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ធា ធិន បានសារភាពថា ម្សិលមិញ(១៤.០៦.២០១៨) ខ្លួន(ធា ធិន) និងឈ្មោះ ដាំ លីហុង បានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ១៣០,០០០៛ (ដប់បីម៉ឺនរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០៛ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ