ព្រឹតិ្តការណ៍ថ្មីៗ

គ្រាប់ផ្លែសាវម៉ាវ ផ្តាច់ជីវិតក្មេងប្រុសអាយុ៦ឆ្នាំម្នាក់

3 ខែ មុន 180 តូ សុផល

ក្រចេះ ៖ ពិតជាគួរឱ្យរន្ធត់យ៉ាងខ្លាំង ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ បានញាំផ្លែសាវម៉ាវ តែ ជាអកុសលបែរជាស្លាក់ គ្រាប់ជាប់នៅក្នុងបំពង់ខ្យល់ដក់ដង្ហើមមិនរួច បណ្តាលឲ្យស្លាប់ គួរឱ្យសង្វេគបំផុត។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះអាយុទើបតែ៦ឆ្នាំ រស់នៅក្នុងគ្រួសារទីទ័លក្រលំបាកក្នុង ភូមិ ឃុំខាងលើ ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ម្តាយរបស់ក្មេងរងគ្រោះ បានទិញផ្លែសាវម៉ាវ គេដឹកដើរលក់តាមម៉ូតូ១គីឡូ មកចែកកូនៗ ក្នុងគ្រួសារញាំ ម្នាក់៤.៥ គ្រាប់។ នៅគ្រានោះក្មេងរងគ្រោះបានបកសំបកចេញហើយ គ្រទាំងគ្រាប់ គ្រលៀសចុះគ្រលៀសឡើង គ្រាប់សាវម៉ាវនោះ រអិលទៅស្លាក់ជាប់ក្នុងបំពង់ខ្យល់ បណ្តាលឲ្យស្ទះខ្យល់ស្លាប់ភ្លាមៗតែម្តង ។ ហើយក្នុងគ្រានោះឪពុកម្តាខំជួយសង្គ្រោះយ៉ាងក៍ជួយមិនទាន់ដែរ ពោលគឺក្មេងបានស្លាប់បាត់ទៅហើយ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវដ៍រន្ធត់ខាងលើនេះ សមត្ថកិច្ច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមសនការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗដែលញាំផ្លែសាវម៉ាវ ត្រូវបកយកសាច់ចេញពីគ្រាប់ជាមុនសិនចាំឱ្យក្មេងៗញាំជៀសវាងគ្រោះថ្នាក់ជាយកថាហេតុដូចករណីខាងលើនេះ។ ជាមួយគ្នានេះគ្រាប់ផ្លែកំពីងរាជក៍ប្រឈមនិងគ្រោះថ្នាក់ដោយសារគ្រាប់វាដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ