ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងស្តុកនិងសម្លាប់មាន់ យកសាច់ ជះក្លិនស្អុយ បង្កការប៉ះពាល់ ដល់សុខភាពនិង បរិស្ថាន ក្រោយចុះអប់រំ ខ្លាំងដៃលើសដើម!

5 ខែ មុន 219 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅក្នុងភូមិ ជ្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខបានកើតទុក្ខមិនសុខចិត្ត

ចំពោះទីតាំងអាជីវកម្ម ស្តុកមាន់ទុកចែកចាយនិងកាប់សាច់លក់ តាមបណ្តោយផ្លូវបេតុង ទ្រីហេងដែលបាននិងកំពុង បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅពួកគាត់សព្វថ្ងៃ។

ពួកគាត់បានប្រាប់ថា ម្ចាស់អាជីវកម្មខាងលើនេះ ក្នុងមួយថ្ងៃៗ បាននាំចូលមាន់រាប់ពាន់ក្បាល បង្កជាសម្លេងស្រែកខ្លាំងៗ និងមានក្លិនស្អុយ ដែលធ្វើឲ្យពួកគាត់មានការពិបាក ក្នុងការរស់ប្រចាំថ្ងៃ ពិសេសបញ្ហាទៅលើផ្លូវដង្ហើមតែម្តង។

ប្រជាពលរដ្ឋបានបន្តទៀតថា កន្លែងទីតាំងខាងលើនេះបានដំណើការអាជីវកម្មយូរមកហើយ បាន បង្កផលប៉ះពាល់ជាច្រើន ដូចជា គេច្រកកាកសំណល់ក្នុងថង់ប្លាស្ទីកទុកចោលមុខទីតាំង ធ្វើដូចជាសំរាមធម្មតា ហើយនៅពេល ដែលរថយន្តដឹកសំរាមមានការខនខាន មិនបានមកប្រមូលសំរាម ធ្វើឲ្យកាកសំណល់ទាំងនោះ ជះក្លិនស្អុយអសោច ពោលគឺម្ចាស់អាជីវកម្ម មិនមានកន្លែងស្តុក កាកសំណល់ឲ្យបានត្រឹមត្រូវ ដោយបោះចោល កាកសំណល់ពាសពេញទីតាំង បណ្តាលឲ្យកើតជាក្លិនស្អុយ បណ្តាលឲ្យពួកគាត់ ដែលមាននៅក្បែរ ទីតាំងនោះ ពិបាកនឹងទ្រាំ ហើយក្រៅពីក្លិនស្អុយក៏នៅមានសម្លេង មាន់ស្រែកខ្លាំងៗរំខានការ ដេកពួនពេលយប់ទៀតផង។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កន្លងមកពួកគាត់ បានប្តឹងទៅអាជ្ញាធរសង្កាត់ និងស្ថាប័នពាក់ព័ន្ឋ ឲ្យជួយ ធ្វើអន្តរាគមន៍ ក្នុងករណី នេះផងដែរ។ ប៉ុន្តែឃើញមានស្ថាប័នពាក់ព័ន្ធ ទាំងនោះមកពិនិត្យដែលតែមិនដឹងថាមានវិធានការ យ៉ាងណាទេទៅលើចទីតាំងស្តុកមាន់ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ខូចសុខភាពប្រជា ពលរដ្ឋជិតខាង។ ផ្ទុយទៅវិញ អាជីវកម្មស្តុកនិងពិឃាតសត្វមាន់ យកនេះ រឹតតែពង្រីក សកម្មភាពឲ្យកាន់តែខ្លាំងក្លា ថែមទៀតពីមួយថ្ងៃទៅមួយ ថ្ងៃ។

ប្រជាពលរដ្ឋបានស្នើដល់ ស្ថាប័នពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន ចុះមក ពិនិត្យ និង បញ្ឈប់អាជីវកម្ម ឬមានវិធាន ការរុះរើទីតាំង ខាងលើនេះ ទៅនៅកន្លែង ណាមួយឆ្ងាយពីទីប្រជុំជន ឬទៅនៅជាយក្រុង ដើម្បីកុំឲ្យ ប៉ះពាល់សុខភាពរបស់ពួក គាត់ដែលរស់នៅជុំវិញកន្លែងនោះ៕

ពាក់ព័ន្ធករណីដែលប្រជាពលរដ្ឋលើកឡើងនេះកន្លងមកអាជ្ញាធរ មូកដ្ឋានធ្លាប់បានចុះដល់ទីតាំងខាងលើហើយគឺពិតជាធំក្លិន ភាយស្អុយ មែន ហើយបានដាក់កំណត់ឲ្យម្ចាស់ទីតាំង ក្នុងរយៈពេល៣ថ្ងៃធ្វើយ៉ាងណា កែសម្រួល បំបាត់ក្លិនស្អុយ ក្នុងករណីអនុវត្តន៍មិនបានទេនោះ អាជ្ញាធរ សម្រេចបង្ខំឲ្យរុះរើចេញជាបន្ទាន់ហើយ ប៉ុន្តែរហូតដល់ពេលនេះទៅហើយទីតាំងខាងលើនៅតែមានក្លិនស្អុយនិងសំឡេងរំខានដដែល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ