ព្រឹតិ្តការណ៍ថ្មីៗ

សង្វេគចិត្តក្រៃ! កំណាត់ផ្លូវបេតុង សម្តេច ជា សុីម កំពុងទទួលរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមហ៊ុនលាយបេតុងGL

3 ខែ មុន 293 តូ សុផល

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ មិនសប្បាយចិត្តរាល់សកម្មភាពក្រុមហ៊ុនលាយបេតុងGL

មួយស្ថិតនៅតាមផ្លូវបេតុងសម្តេច ជា សុីម ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កំពុងបំផ្លិចបំផ្លាញកំណាត់ផ្លូវ សម្តេច ជា សុីម ប្រព័ន្ធលូ ក៏ដោយសារ ក្រុមហ៊ុនខាងលើ លាង បង្ហូរ កាលសំណល់ មកលើផ្លូវ ហៀរហូរចូលក្នុងបណ្តាញលូ ទើបធ្វើឲ្យកកស្ទះ ទឹក បង្ហូររំដោះមិនចេញ បំណែកផ្លូវបេតុង ខ្លះត្រូវបានបាក់ស្រុត ជាក្តីព្រួយបារម្មណ៍ របស់ពលរដ្ឋក្នុងមូលដ្ឋាន ។

ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ មានការសោកស្តាយជាពន់ពេក ក្រោមកិច្ចអភិវឌ្ឍន៍ ពីសំណាក់រាជរដ្ឋាភិបាល ដោយមានការដឹកនាំ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឃើញថាហេដ្ឋារចនាសម្ព័ន្ធ គ្រប់វិស័យ រីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ ថ្វីត្បិតតែមិនបានលឿនព្រមគ្នាក៏ពិតមែន ដូចសម្រេចធ្លាប់មានប្រសាសន៍ អភិវឌ្ឍន៍ ជំហានគីង្គក់ ។ ពលរដ្ឋបន្តទៀតថា ផ្លូវ សម្តេច ជា សុីម ទម្រាំបានប្រែក្លាយ ទៅជាផ្លូវបេតុង ពលរដ្ឋ ឆ្លងកាត់ការលំបាកច្រើន ខែ ឆ្នាំ ហើយអ្វីជាសមិទ្ធិផល កសាងបានហើយ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ក្នុងការងារស្រួលធ្វើដំណើរ ក៏ប៉ុន្តែមកដល់ពេលនេះ កំណាត់ផ្លូវបេតុងខាងលើ មិនត្រឹមតែ ចូលេួមចំណែកថែរក្សាសមិទ្ធផល សាធារណៈ ដើម្បីសង្គមជាតិយើងប៉ុណ្ណោះទេ បែជាក្រុមហ៊ុនលាយបេតុងខាងលើ លេចធ្លោដ៏សម្បើម ក្នុងការបំផ្លាញ ផ្លូវទៅវិញ ដោយលាង បង្ហូរ កាកសំណល់ មកលើផ្លូវ បង្ហូរសំណល់បេតុង ចូល ប្រព័ន្ធលូ ធ្វើឲ្យបណ្តាញលូបង្ហូររំដោះទឹក ក្នុងភូមិ ត្រូវបានកកស្ទះ ផ្លូវ ត្រូវបាន ខូចជាអន្លើរៗទៅហើយ ។

តាមការលើកឡើងរបស់ពលរដ្ឋ បានឲ្យដឹងដែរថា កន្លងមក អាជ្ញាធរ មូលដ្ឋាន ចុះទៅអប់រំ ណែនាំ ដល់ម្ចាសឭក្រុមហ៊ុន លាយបេតុង GL ច្រើនលើកច្រើនសារ ជុំវិញ សណ្តាប់ធ្នាប់ បរិស្ដាន តែខាងកបរុមហ៊ុន ហាក់បីដូចជាមិនអើពើ មិនរវល់ ក្នុងកិច្ចមារងារ ជាចំណែកជួយសង្គម ពោលគិតតែប្រយោជន៍ ក្រុមហ៊ុន ។

ដោយមើលឃើញ នូវការហុិនហោច ខូចខាត ផ្លូវបេតុង លូ ជាទ្រព្យសម្បត្តិជាតិ បំផ្លាញពីសំណាក់កបរុមហ៊ុនខាងលើ ពលរដ្ឋសំណូមពរផងដែរ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ស្ថាប័ណ អង្គភាពពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងជម្រុញកែសម្រួល ធ្វើយ៉ាងណា រួមចំណែកថែរក្សាសមិទ្ធិផលជាតិទាំងអស់គ្នា តែបើខាងក្រុមហ៊ុនលាយបេតុងខាងលើ មិនចូលរួមថែរក្សារ ផ្លូវ បរិស្ថានទេ សូមចិត្តកុំបំផ្លាញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ