ព្រឹតិ្តការណ៍ថ្មីៗ

ហាមហើយហាមទៀត! លួចជិះម៉ូតូទៅចូលរថយន្តគេ រងរបួសបាក់ជើងខ្លួនឯង

1 ខែ មុន 181 តូ សុផល

ភ្នំពេញ ៖ ក្មេងប្រុសអាយុទើប១២ឆ្នាំម្នាក់ ម្តាយបានហាមហើយ ហាមទៀត មិនឲ្យកូនជិះម៉ូតូតាមផ្លូវ ទីប្រជុំជនខ្លាចជួបគ្រោះថ្នាក់ផ្សេងៗ តែកូនមិនបានស្តាប់ ទោះជាម្តាយប្រាប់ហើយ លួចយកម៉ូតូជិះចេញពីផ្ទះ ទៅរកម្តាយនៅរោងចក្រ បែរជាជិះចូលរថយន្តកំពុងបើកតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងខាងស្តាំ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខច្រកចូលក្លោងទ្វារវត្តអង្គត្រគៀត ភូមុអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

ក្មេងរងគ្រោះឈ្មោះ សម លីហ្សា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះ ម៉ៅ សារ៉ូ អាយុ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រ អេក្លា ក្បែរកន្លែងកើតហេតុ មានទីលំនៅ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមពលរដ្ឋបានឲ្យដឹងទាំងរឹះគន់ផងដែរថា ក្មេងខាងលើ មុនកើតហេតុ គេឃើញជិះម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-1079 តាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បត់ឆ្លងផ្លូវវឹង ទៅឆ្វេងដៃ កាត់ពីមុខរថយន្ត ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3239 បើកពីជើងទៅត្បូង រកតែហ្វ្រាំងមិនទាន់ផង ទើបបុកកល់ម៉ូតូជាប់ពីក្រោម តែម្តង បណ្តាលឲ្យក្មេងខាងលើ បាក់កជើងស្តាំ ។

តាមសម្តីស្រ្តីអ្នកបើកបររថយន្ត បានឲ្យដឹងថា ស្ថានភាពផ្លូវ មិនអាចឲ្យគាត់បើករថយន្តលឿនបានទេ ម្យ៉ាងក្នុងរថយន្តមាន មនុស្សកូនខ្ចីទើបសម្រាល ទើបបើកចេញពីមន្ទីរពេទ្យ ក្នុងគោលបំណង់ទៅផ្ទះនៅឯខេត្តកំពត លុះមកដល់ចំណុចខាងលើ ម៉ូតូក្មេងរងគ្រោះ បើកឆ្លងផ្លូវកាត់ពីមុខ ធ្វើឲ្យគាត់ហ្វ្រាំងមិនជាប់ទេ ។

តាមសម្តីម្តាយក្មេងរងគ្រោះវិញ បានឲ្យដឹងថា គាត់បានហាមកូន រាល់ថ្ងៃ មិនឲ្យជិះម៉ូតូ ឡើងតាមផ្លូវ ជាតិ ទីប្រជុំជន ខ្លាចបង្កគ្រោះថ្នាក់ កូនរូបនេះនៅតែមិនស្តាប់ លួចសោម៉ូតូជិះ មកកន្លែងម្តាយធ្វើការ បែជាមកជួបគ្រោះថ្នាក់បែបនេះ ។

ក្មេងរងគ្រោះ ក្រោយកើតហេតុ រថយន្តគ្លីនិករស្មី ដឹកយកទៅ ព្យាបាល ចំណែកឯភាគីរថយន្ត ខិតខំព្យាយាម សម្របសម្រួលទៅតាមជួយមើល ស្ថានភាពជម្ងឺ ជាមួយដែរ ដោយឲ្យគាត់ធ្វើយ៉ាងម៉េច កាលបើបើកម៉ូតូកាត់មុខពីទទឹងរថយន្តបែបនេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ