ព្រឹតិ្តការណ៍ថ្មីៗ

គ្រប់ទឹកហើយលោកអធិការ ស្រុក​កំពង់ត្រាច ទៅបង្អើល បានម៉ូតូ១៣​គ្រឿង​ និង មាន់​ជល់​ ៥​ក្បាល

3 ខែ មុន 156 តូ សុផល

កំពត​ ៖​ ថ្ងៃ​ព្រហស្បតិ៍​ ២​កើត​ ខែ​ម​ឋ​មាសា​ឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៧ និង០០​ នាទី​ កម្លាំង​អធិការដ្ឋាន​ស្រុក​កំពង់ត្រាច​ បាន​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ (​ជល់​មាន់​)​ នៅ​ចំណុច​ភូមិ​ចាស់​មិន​មាន​មនុស្ស​រស់នៅ​ ស្ថិត​ក្នុងភូមិ​ស្លាប​ តា​អោន​ ឃុំ​ស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ ។​

ជនសង្ស័យ​បាន​រត់គេច​ខ្លួន​អស់​ យើង​ដកហូត​វត្ថុ​តាង​បាន​ រួម​មាន​
​សត្វ​មាន់​ចំនួន​ ០៥​ ក្បាល​ ,​ ​ស៊ុំមាន់​ចំនួន​ ០៧​ ស៊ុម​,​ ​ម៉ូតូ​ចំនួន​ ១៣​ គ្រឿង​,​ ជញ្ជីង​ថ្លឹង​ចំនួន​ ០១​ គ្រឿង​ ។​

បច្ចុប្បន្ន​វត្ថុ​តាង​ទាំងអស់​បាន​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ