ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធ​រខណ្ឌមានជ័យ​ អនុវត្តវិធានការក្ដៅ ក្នុងការចុះ​រៀប​ចំសន្តិសុខ សណ្តាប់​​ធ្នា​ប់ របៀបរៀប​រយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវនានាក្នុងមូលដ្ឋាន!

6 ខែ មុន 84 តូ សុផល

រាជធានីភ្នំពេញ ៖ ស្របតាមការណែនាំ និងបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នោះ លោក ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ​ បានឲ្យលោក ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ទទួលបន្ទុក​សន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ នៅវេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា​ ឆ្នា២០១៨នេះ បានបញ្ជាអោយក្រុមការងារសណ្ដាប់ធ្នាប់ សាលាខណ្ឌមានជ័យ ដឹកនាំលោក ឡេង​ ច័ន្ទសុភ័ត្រា​ ប្រធា​នប្រជាការពារខណ្ឌ​មានជ័យ បានបន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងនៅតាមបណ្ដោយផ្លូវទាំងអស់ក្នុងមូលដ្ឋានខណ្ឌមានជ័យ អោយកាន់តែមានរបៀបរៀបរយល្អថែមទៀត។

ក្នុងនោះរដ្ឋបាលខណ្ឌមានជ័យ បានបន្តធ្វើការប្រកា​សផ្សព្វផ្សាយ​សេចក្តីជូនដំណឹង អោយបងប្អូនប្រជាព​លរ​ដ្ឋដែលចតយានយន្ត គ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូ​វចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើងធ្វើដំណើរ ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌនិងមន្ត្រីភូមិបាល បានកំណត់ជូន ជាពិសេសចូលរួមថែរក្សា អនាម័យ បរិស្ថាន​ ឲ្យបានស្អាត មានសោភ័ណភាព​ ស្របតាមការណែនាំ និងបទបញ្ជារបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី និងប្រជាពលរដ្ឋទាំងអស់ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្ម ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត ។

រដ្ឋបាលខណ្ឌមានជ័យ​ បានឲ្យដឹងទៀតថា បងប្អូនអាជីវករ និងម្ចាស់ផ្ទះមួយចំនួន បានដាក់សំភារៈលក់ដូរផ្សេងៗ យ៉ាងអាណាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុងយើងយ៉ាងខ្លាំងទៀតផង កន្លងមកអ្នកលក់ដូរទាំងនោះ ក៏មិនបានចូលរួមសហការជាមួយ អាជ្ញាធរយើងឡើយ ពួកគាត់តែងចាត់ទុកចិញ្ចើមផ្លូវខាងលើនេះជាទីផ្សារប្រជុំជនមួយ ដែលពួកគាត់ដាក់លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវឫចំណីថ្នល់ធ្វើជាកម្មសិទ្ធិលក់សំភារៈផ្តាច់មុខដូចជា ៖ ត្រី សាច់ បន្លែ ខោអាវ។ល។ ពិសេសបង្កភាពខ្វះអនាម័យ ចោលសំរាម បន្សល់ទុកកាកសំណល់ ក្លិនស្អុយ មកលើផ្លូវជាតិ និងបង្កការកកស្ទះចរាចរណ៍តាមផ្លូវ ជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះដែរ​លោក ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ បានបញ្ជាក់ទៀតថា ចំពោះម្ចាស់ផ្ទះនិងម្ចាស់ទីតាំងណាដែលបន្តដាក់ទទឹងទទែង នៅលើចិញ្ចើមថ្នល់ បែបអាណាធិបតេយ្យដដែលៗទៀត លោកនឹងចាត់កម្លាំងចុះអនុវត្តវិធានការក្ដៅ ដែលលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ ដាក់ចេញអោយអនុវត្ត ដោយដកហូត ឥវ៉ាន់ ឬសំភារៈផ្សេងៗ​ដែលដាក់លក់នោះយកមករក្សាទុកនៅសាលាខណ្ឌមានជ័យតែម្ដង និងធ្វើការកាត់ យ៉ាប ដោះតង់ និងកាត់ផ្លាកយីហោ ដែលគ្មានច្បាប់អនុញ្ញតិ ចេញពីលើចិញ្ចើមថ្នល់ តាមផ្លូវនានាៗក្នុងខណ្ឌមានជ័យ បានបណ្ដើៗហើយ ដោយមិនអោយដាក់លក់ដូរអាណាធិបតេយ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​ណ៍ដល់​អ្ន​ក​ដំណើរ នៅតាមបណ្ដោយផ្លូវនេះបន្តទៀតដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!