ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្កិ និងប្រគល់ប័ណ្ណសរសើរ ជូនដល់មន្រ្តីការិយាល័យជំនាញ និង អធិការដ្ឋាននគរបាលខណ្ឌមានជ័យ 

4 ខែ មុន 236 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ សុក្រ ៣កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ​២០១៨ វេលាម៉ោង​០៨ និង ០០នាទីនៅសាលប្រជុំសាលាខណ្ឌមានជ័យ មានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្កិ និងប្រគល់ប័ណ្ណសរសើរ ជូនដល់មន្រ្តីការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ស្នងការរង ទទួលផែនគ្រប់គ្រងធន់ធានមនុស្ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលខុសត្រូវចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ លោកអភិបាលរងខណ្ឌមានជ័យ លោកនាយរងការិយា​ល័យ​បុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌមានជ័យ លោកអធិការ លោកអធិការរង  លោក.លោកស្រី នាយផ្នែក និង លោកនាយប៉ុស្តិ៍ជាច្រើនរូបទៀត ។

មន្រ្តីនគរបាលជាតិនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្កិ នាឱកាសនេះសរុបចំនួន នាក់ រួមមាន ៖

១-ផ្ទេរភារកិច្ច តែងតាំងមុខតំណែង សរុបចំនួន ០៤ នាក់ ៖ នាយផ្នែក ០១ នាក់  នាយរងផ្នែក ០១ នាក់ និង នាយរងប៉ុស្តិ៍ ០២ នាក់ ។

២-បំពាក់ឋានន្តរសក្កិ សរុបចំនួន ៥២ នាក់ ៖ ថ្នាក់អនុសេនីយ៍ឯក ១៦ នាក់ , ថ្នាក់អនុសេនីយ៍ទោ ២៩ នាក់ , ថ្នាក់អនុសេនីយ៍ត្រី ០៤ នាក់ និង ថ្នាក់ព្រិន្ទបាលឯកចំនួន០៣ នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ