ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បញ្ជាអោយអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិស

11 ខែ មុន 94 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ និង ០០នាទី ដល់ម៉ោង២២ និង ០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុង
សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន០៤ គ្រឿង
រួមមានៈ
១- ម៉ូតូចំនួន០៤ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ( គ្មាន ) គ្រឿង
៣- រថយន្ត ( គ្មាន ) គ្រឿង

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!