ព្រឹតិ្តការណ៍ថ្មីៗ

៧២ម៉ោង ទើបរកដំណោះស្រាយបញ្ចប់ករណីឈ្នះរង្វាន់រថយន្ត ពីក្រុមហ៊ុន Oishi ….!

2 ខែ មុន 386 តូ សុផល

ខេត្តត្បូងឃ្មុំ ៖នៅថ្ងៃទី ១៤ ខែ មិថុនា គ.ស ២០១៨ វេលាម៉ោង ០៨ និង ០០ នាទី សំណុំឯកសារពាក់ពន្ធ័រឿងគម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែបៃតងអូរអ៊ិឈិ (Oishi) បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទ័ណ្ឌមកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ហើយក៏បានអញ្ជើញភាគីមិនឯកភាពគ្នានោះ ដើម្បី រកដំណោះស្រាយ និងការសម្របសម្រួលបន្ត មុននឹងបញ្ជូនទៅកាន់តុលាការខេត្តត្បូងឃ្មុំ ។

ខណៈពេលដែលភាគីទាំងពីរ

ទី១.ឈ្មោះ សែម កាណាន់ ហៅ តាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ។

ទី២.ឈ្មោះ ហែម និមល ហៅ ម៉ៅ ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ បានអញ្ជើញមកដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ បានមានប្រសាសន៍ណែនាំដល់លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ ឲ្យធ្វើការដោះស្រាយជូនពួកគាត់ ។

បន្ទាប់ពីស្វែងរកដំណោះស្រាយបញ្ហាខាងលើនោះនគរបាលខេត្តត្បូងឃ្មុំ បានចំណាយពេល ៧២ ម៉ោង ហើយបានរកឃើញថាភាគីទាំងពីរបានយល់ព្រមតាមការសម្របសម្រួលដោយប្រាក់ដែលទទួលបានមកពីឈ្នះរង្វាន់ពីតែអូរអ៊ិឈិនោះស្នើរសុំឲ្យចែកពាក់កណ្តាលម្នាក់ មាន ន័យថាស្មើនឹងហាសិបភាគរយ (50%) ក្នុងមួយនាក់ ហើយធ្វើលិខិតកិច្ចព្រមព្រៀងឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីភាគីណាមួយណាមួយឡើយ ឬពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទេ ។

ជាចុងក្រោយភាគីទាំងពីរ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណចំពោះលោកអធិការនគរ បាលស្រុកមេមត់ និងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ក្នុងដោះស្រាយ និងសម្របសម្រួលជូនពួកគាត់ ដែលប្រជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់បានជ្រៅជ្រះ ហើយក៏បានជូនពរលោកស្នងការ ក៏ដូចជាមន្ត្រីក្រោមឱវ៉ាតឲ្យជួបនូវពុទ្ធពរ ០៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។

សូមបញ្ជាក់ជូនថា ៖ ចំពោះរឿងគម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែបៃតងអូអ៊ិឈិ (Oishi) នេះ គឺនគរបាលមិនបានទាមទារផលប្រយោជន៏ពីអ្នកទាំងពីរនោះទេ។ អាស្រ័យដូចបានជំរាបជូនខាងលើ សូមសាធារណៈមតិជ្រាបជាព័ត៌មាន។ សូមអរគុណ !

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ