ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថខេត្តកណ្តាល ឃាត់ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់

4 ខែ មុន 179 តូ សុផល

កណ្តាល៖ ប្រតិបត្តិការណ៍៤ថ្ងៃជាប់ៗគ្នា កម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់។ប្រតិបត្តិការណ៍នេះ ផ្តើមចុះបង្ក្រាបនៅ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៨  នៅចំណុច  ភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ចំនួន០៤នាក់ (ឃាត់ខ្លួន)

ទី១ ឈ្មោះ ស្រេងសំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិព្រែកថីឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ទី២  ឈ្មោះ ឡុងគីម ជី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដមានទីលំនៅភូមិព្រែកត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

ទី៣ ឈ្មោះ សុបិន រតនា ហៅ(ឌឹក) ប្រុស អាយុ29ឆ្នាំ ទីលំនៅ ភូមិព្រែកតាព្រីង ឃុំសិត្បូ

ទី៤ ឈ្មោះ ព្រីង ភឿន ប្រុស អាយុ34ឆ្នាំ ទីលំនៅ ភូមិលេខ5 ឃុំស្វាយរលំមុខកសិករ

វត្ថុតាងចាប់យករួមមាន៖

១ សារធាតុញៀន(ចំនួន១៧កញ្ចប់តូច១៥ ធំ២កញ្ចប់)

២ ទូរសព្ទ័ចំនួន០២គ្រឿងម៉ាកអិនចុចពិល១គ្រឿងម៉ាក ខេមហ្វូន១គ្រឿង

៣-កាំភ្លើងកែឆ្នៃចំនួន០១ដើម

ប្រដាប់វិចខ្ចប់និងសម្ភារះប្រើប្រាស់មួយចំនួនទៀត

៤ ម៉ូតូ០១គ្រឿងម៉ាកគូបជ្រុងសេ៧០ពណ៍ទឹកប៊ិចគ្មានផ្លាកលេខចំនួន០១គ្រឿង

ប្រភពអោយដឹងថា ដោយអនុវត្តន៏នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាស្រ្តដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ឯកឧត្តម បណ្ឌិត ​ម៉ៅ ភិរុណ អភិបាល​ខេត្ត​ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។

ជាក់ស្តែង ក្រោយពីការខិតខំចុះស្រាវជ្រាវទាំងយប់ទាំងថ្ងៃអស់មួយរយះពេល ជំនាញបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងជំនាញ អ•ហ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់តូច នៅខ្លួនឈ្មោះ ស្រេងសំណាង។ ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ អ•ហ ខេត្ត កម្លាំងជំនាញដឹកនាំចុះផ្ទាល់ដោយលោក វរសេនីយ៍ទោ ពិន ចន្ទ័តារា និងមេបញ្ជាការ អាវុធហត្ថ ស្រុកស្អាង ចុះឆែកឆេរផ្ទះឈ្មោះស្រេង សំណាង រកឃើញថ្នាំញៀនចំនួន ១២កញ្ចប់នៅក្នុងថូផ្កានិងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួនទៀត។ តាមការបំភ្លឺរបស់ឈ្មោះស្រេង សំណាង ថាពិតបានយកថ្នាំញៀនពី

ឈ្មោះ ឡុង គីមជី លុះវេលាម៉ោង១៦”៣០នាទី កម្លាំង អាវុធហត្ថ បានឃាត់ខ្លួនឡុង គីមជី យកមកសាកសួរ បានសារភាពថាបានយកគ្រឿងញៀនពី ឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) ០១កញ្ចប់ធំ ដើម្បីយកទៅរំលែកលក់បន្ត។ លុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងបានចុះឃាត់ឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) និងឈ្មោះ ព្រីង ភឿន នៅចំណុចំការស្វាយស្ថិត ក្នុងភូមិលេខ៥ ឃុំស្វាយរលំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានធ្វេីការឆែកឆេររកឃើញមានប្រដាប់ប្រើប្រាស់វិចខ្ចប់និងកាំភ្លើងកែឆ្នៃចំនួន ០១ដើម លុះដល់ម៉ោង ២០”៣០នាទីឈ្មោះព្រីង ភឿន បានសារភាពថាខ្លួនបានលាក់ទុកថ្នាំញៀនចំនួន ០២កញ្ចប់ធំក្នុងប្រអប់ម៉ូតូដែលខ្លួន(ព្រីង ភឿន) បានទិញពីឈ្មោះ ហុង រត្ថាហៅ(ឌីត) ដើម្បីចែកចាយបន្ត។ លុះវេលាម៉ោង១២ និង ១០នាទី កម្លាំងជំនាញខេត្តនិងស្រុក ដឹកនាំដោយលោក វរសេនីយ៍ទោ ពិន ចន្ទ័តារា  បានចុះសហការជាមួយ អាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ និងមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្តកណ្តាលនិិងខេត្តតាកែវ បានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ អ៊ុច ធីវ ភេទស្រីអាយុ៥៤ឆ្នាំមានទីលំនៅភូមិថ្មី ឃុំរវាង ស្រុកសំរោងខេត្តតាកែវ ឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់៖

ទី១ ឈ្មោះហុង រត្ថាហៅ(ឌីត) ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិកំពុងស្វាយឃុំកំពុងស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

ទី២ ឈ្មោះ អៀ អុីលិង ភេទស្រីអាយុ១៩ឆ្នាំមានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែក នរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ។

បានធ្វើការដកហូតវត្ថុតាងរួមមាន ៖

១ គ្រឿងញៀនចំនួន០៣កញ្ចប់ ធំ០២ មធ្យម ០១

២ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២តូច០១ធំមួយ

៣ អាវុធខ្លីចំនួន០២ដើម

៤ បង់០២ គ្រាប់កាំភ្លើងK៥៤ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃចំនួន ១៤គ្រាប់ គ្រាប់វាំងដើឡុងចំនួន ១៤គ្រាប់

៥ ម៉ូតូ០១គ្រឿងម៉ាក អ៊ិស៊ីទរ័ ពណ៌ ក្រហម ផ្លាកលេខភ្នំពេញ 1JT-2458

៦ ដាវចំនួន០១ដើម

៧ ប្រដាប់ប្រើប្រាស់វិចខ្ចប់និងសម្ភារពាក់ព័ន្ធ មួយចំនួនទៀត។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ (ស្រី០១នាក់)

ចាប់យកវត្ថុតាង:

១ សារធាតុញៀន(ម៉ាទឹកកក) ចំនួន២០ កញ្ចប់ (ធំ០៤កញ្ចប់) ទម្ងន់ ២០៩.២ក្រាម។

២ អាវុធកែឆ្នៃចំនួន ០១ដើម

៣ អាវុធខ្លីម៉ាក K54 ចំនួន ០២ដើមមានបង់ចំនួន ០២ គ្រាប់កាំភ្លើង K៥៤ ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃចំនួន ១៤គ្រាប់ គ្រាប់វាំងឌឺឡុងចំនួន ១៤គ្រាប់

៤ ម៉ូតូចំនួន០២គ្រឿង

៥ ដាវចំនួន០១ដើម

៦ ប្រដាប់ប្រើប្រាស់វិចខ្ចប់ និង សម្ភារៈមួយចំនួនទៀត ។

ជនសង្សយ័និងវត្ថុតាង ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល  និង ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាលនាថ្ងៃទី១៤ ខែ៦ ឆ្នាំ២០១៨ នេះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ