ទីបំផុតអតីតផ្កាយ៣ឧកញ៉ា ហូរ ចំរើន ត្រូវបានជាប់ឃុំ ពីបទគំរាមថានឹងសម្លាប់និងធ្លាយរឿងប្រាក់ជាង២០០លានដុល្លារ

4 ខែ មុន 2623 តូ សុផល

ភ្នំពេញ ៖ យ៉ាងហោចណាស់មានសំណុំរឿងឆបោកប្រាក់ចំនួន៣ករណីផ្សេងៗគ្នា មានទឹកប្រាក់ច្រើនជាង២០០លានដុល្លារអាមេរិកត្រូវបានម្ចាស់គំរោងវិនិយោគដាក់បនដឹងចូលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រឆាំងនិងអតីតឧកញ៉ាហូរ ចំរើនដែលកំពង់ជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស ។

ប្រភពព័តិមានច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា សំណុំរឿងឆបោកប្រាក់ដែលម្ចាស់គំរោងវិនិយោគដាក់ប្ដឹងលោក ហូរ ចំរើន មកអយ្យការអមតុលាការទាំង៣ករណីគឺស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកចាត់ការទាំង៣សំណុំរឿងតែម្ដង ។ ក្នុងនោះមានសំណុំរឿងមួយត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការបញ្ជូនទៅចៅក្រមសើបសួរពិនិត្យតាមនីតិវិធី ។

ចំណែកសំណុំរឿង២ទៀតអយ្យការអមតុលាការកំពង់ពិនិត្យនៅឡើយ ហើយបានកំណត់ពេលអោយដើមបណ្ដឹងចូលមកឆ្លើយបំភ្លឺនៅថ្ងៃទី ២៥មិថុនាឆ្នាំ២០១៨ខាងមុខនេះ ។

ពាក់ព័ន្ធបណ្ដឹងព្រហ្មទ័ណ្ឌថ្មីបីសំណុំរឿងដែលដាក់ប្ដឹងប្រឆាំងលោកហូរ ចំរើន ត្រូវបានប្រភពអះអាងថា មានក្រុមហ៊ុនវិនិយោគបរទេសមួយបានពឹងពាក់អោយអតីតឧកញ៉ា ហូរ ចំរើន រៀបចំទិញដីជាច្រើនហិចតានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីសាងសង់មន្ទីរពេទ្យធំ ទំនើបមានលក្ខណៈស្តង់ដា ទានសម័យមួយ ដែលមានទុនវិនិយោគរហូរដល់ជាង២០០លានដុល្លារអាមេរិក ។ ក្នុងនោះក្រុមហ៊ុនបានទំលាក់សាច់ប្រាក់មុនចំនួន៨០លានដុល្លារអោយលោកហូរ ចំរើន ដើម្បីរៀបចំនិងចាប់ផ្ដើមអនុវត្តគំរោង ។ ប៉ុន្តែចាប់តាំងពីបានទទួលសាច់ប្រាក់៨០លានដុល្លារនោះមក មិនឃើញអតីតឧកញ៉ា ហូរ ចំរើន អនុវត្តកិច្ចការគំរោងសាងសង់មន្ទីរពេទ្យនោះចេញទេ រហូតដល់ថ្ងៃមានរឿងប្រើអាវុធបាញ់គំរាមឪពុកម្ដាយក្មេក និងប្រពន្ធ។ ហើយត្រូវតុលាការសម្រេចឃុំខ្លួនលោកហូរ ចំរើន ដាក់ពន្ធនាគារ អស់បុណ្យអស់ស័ក្កិ ទើបម្ចាស់គំរោងវិនិយោគហ៊ានចេញមុខមក សន្មត់ថា អតីតឧកញ៉ាហូរ ចំរើន ឆបោកប្រាក់ទើបដាក់ពាក្យប្ដឹងមកតុលាការតែម្ដង ។

ចំណែកបណ្ដឹងពីរទៀតក៏ជាប់ពាក់ព័ន្ធនិងបទល្មើសឆបោកប្រាក់ នៅក្នុងគំរោងវិនិយោគលើវិស័យអចលនទ្រព្យដូចគ្នានេះដែរ ដែលមានទឹកប្រាក់រាប់រយលានដុល្លារ ដែលក្រុមហ៊ុនវិនិយោគបរទេសទាំងនោះចាញ់ឧបាយកល់ ឆបោក របស់លោកហូរ ចំរើន ។

ពាក់ព័ន្ធនិងបណ្ដឹងថ្មីដាក់ប្ដឹងអតីតឧកញ៉ា ហូរ ចំរើន ក្នុងរឿងឆបោកប្រាក់ នាថ្ងៃទី ១៤មិថុនា ឆ្នាំ២០១៨នេះ មេធាវីកាពារផ្លូវច្បាប់អោយលោកហូរ ចំរើនមិនអាចទាក់ទងសុំការបកស្រាយបានទេដោយសារគ្មានអ្នកលើកទូរស័ព្ទ ។ ចំណែកអតីតឧកញ៉ាហូរ ចំរើន កំពង់ជាប់ក្នុងពន្ធនាគារ ពីបទគំរាមថានិងសម្លាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ