ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លូន

2 ខែ មុន 430 តូ សុផល
ភ្នំពេញ ៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ រួមជាមួយកម្លាំងប្រជាការពារ បង្ក្រាបចាប់ខ្លួនបាន

រួមជាមួយថ្នាំញៀនចំនួន៤កញ្ចប់ កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវលំ សហគមន៍ទី៦ បុរីសន្តិភាពទី២ ក្រុមទី៦ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធីសែនជ័យ ។
ជនសង្ស័យឈ្មោះ សុខ សំអឿន ភេទប្រុស អាយុ២២ឆ្នាំ កម្មករសំណង់ ស្នាក់នៅក្នុងសហគមន៍ទី៣ បុរីសន្តិភាពទី២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធីសែនជ័យ ហើយដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ជារឿយៗ លោកតែងតែជម្រុញ តាស់តឿន កម្លាំនគរបាលតាមបណ្តាជំនាញ ប៉ុស្តិ៍រដ្ឋបាល ធ្វើយ៉ាងណាយកចិត្តទុកដាក់ បង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ។ ក្រោយពីទទួលបានពីល៩កអធិការ ទើបនៅយប់ថ្ងៃទី ១៣ ខែមិថុនា កន្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចេញល្បាតក្នុងមូលដ្ឋាន ប្រទះជួបជនសង្ស័យខាងលើ ដែលពលរដ្ឋធ្លាប់រាយការណ៍ មុខសញ្ញាជួញដូរគ្រឿងញៀន កំពុងចែកចាយ កម្លាំងបង្ក្រាបដេញចាប់ជាក់ស្តែងបានម្នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ ។
ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ