ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីកត់ឆ្នោតយួន

1 សប្តាហ៍ មុន 171 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣ មិងុនា ២០១៨ វេលាម៉ោង១៥ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីបើកល្បែងស៊ីសងខុសច្បាប់ (ទទួលកត់ឆ្នោតវៀតណាម) នៅចំណុចក្នុងផ្ទះលេខ១៨PL ផ្លូវK៤A ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ សឿង សុខន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរនៅផ្ទះ ស្នាក់នៅលេខ១៨PL ផ្លូវK៤A ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារៈដកហូត ៖ ក្រដាស់កត់ឆ្នោតមួយចំនួន , ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង , ប្រាក់រៀលចំនួន៤០.១០០០រៀល , ប៉ិក០៥ដើម , ត្រអុកលេខចំនួន០២ , ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកអប់ប៉ូ ។

ប្រភពអោយដឹងថា មុនពេលកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទទួលព័ត៍មានថា នៅចំណុចខាងលើមានការបើកលេងល្បែងស៊ីសងកត់ឆ្នោតវៀតណាម ក្រោយពីទទួលព័ត៌មានបាន អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ