ព្រឹតិ្តការណ៍ថ្មីៗ

“អាចោរអត់ជើង”ចូលអង្រួននិងអុកឡុក ទីក្រុងហើយ សូមបងប្អូនប្រុងប្រយ័ត្ន!!

4 ខែ មុន 687 តូ សុផល

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំគេតែងតែចំណាំបានថា ឱ្យតែដល់រដូវកាលរយះពេលតែ១ខែសោះ “អាចោរអត់ជើង” ក៍ចាប់ផ្តើមចេញមកអង្រួន និងអុកឡុកទីក្រុង រញ្ជួយគ្រប់កន្លែង ដោយអ្នកមានទ្រព្យធនធានមួយចំនួនអាចខ្លះសប្បាយហោកញ្ជ្រៀវ ខ្លះកើតទុក្ខ ក្លាយទៅជាឆ្កួតលីលា ខ្លះធ្វើអត្តឃាតខ្លួនឯង ខ្លះលក់វីឡា ឡាន ហើយទន្ទឹមនេះប្រជាពលរដ្ឋទូទៅ ក៍មានការព្រួយបារម្មណ៍និងភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន នូវអំពើ ឃាត្តកម្ម លួច ឆក់ ប្លន់បាញ់សម្លាប់ជាដើម។

មហាជនមួយចំនួនពិតជាបានឆ្ងល់ហើយថា “អាចោរអត់ជើង” វាចេញមកអង្រួន អុកឡុកទីក្រុងយ៉ាងមេច បើវាអត់ជើងបែបនេះ ។ តែបើចំពោះមហាជនជាច្រើនពិតជាបានដឹង ហើយ ជាពិសេសអ្នកញៀននិងល្បែងភ្នាល់បាល់នោះតែម្តង បានដឹងយ៉ាងច្បាស់ថា”អាចោរអត់ជើង” វាគឺជា បាល់ទាត់ ។ហើយរដូវកាលនេះជារដូវបាល់ទាត់ វ៉ើលខាប់ ពិភពលោក ប្រទេសរុស្សីធ្វើជាម្ចាស់ផ្ទះ ដែលនិងត្រូវចាប់ផ្តើមប្រកួត នាថ្ងៃនេះ ដោយការប្រកួតព្រព្រឹត្តិទៅ រយះពេលមួយខែឯណោះ។

ដូចបានពោលខាងលើអ៊ីចឹង ឱ្យតែរដូវប្រកួតបាល់ទាត់ ពាន់រង្វាន់ពិភពលោកមកដល់ម្តងៗ គេសង្កេតឃើញនៅគ្រប់បណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ក៍ចាប់ផ្តើមបើកកន្លែងចាក់ ភ្នាល់បាល់ទាត់នេះ កើតឡើងព្រោងព្រៀត ទទួលចាក់ ស៊ីសងយ៉ាងចំហតែម្តង ដោយគ្មានសមត្ថកិច្ច និងអាជ្ញាធរក្រុង ខណ្ឌ ចុះបង្ក្រាបនោះទេ ។ នេះក៍ព្រោះតែ សមត្ថកិច្ចមូលដ្ឋានទាំងនោះ បានទទួលផលប្រយោជន៍ចូលហោប៉ៅបានច្រើនពីរដូវកាល”អាចោរអត់ជើង” នេះផងដែរ។

ទន្ទឹមនិងនេះ គេក៍តែងតែសង្កេតឃើញពីមុនមកដែរថា ក្នុងទីក្រុង ក៍ដូចជានៅតាមបណ្តាខេត្តដែរ ឲ្យតែដល់រដូវកាលនេះ បទកើនឡើងនូវភាពអសន្តិសុខ គ្រប់តំបន់ ពីអំពើឃាតកម្មប្លន់សម្លាប់យកទ្រព្យសម្បត្តិ លួច ឆក់ ប្លន់ កើតឡើងយ៉ាងកក្រើកក្រុងតែម្តង បង្កការភ័យខ្លាចដល់អ្នកវិនិយោគ អ្នកមានទ្រព្យធន និងមហាជនទូទៅ។

រដូវកាល អាចោរអត់ជើង មកដល់ម្តងៗ ធ្វើឱ្យអ្នកលេងជាមួយវា “បើឈ្នះមុខខ្លាញ់ បើចាញ់មុខសេះ ” ដោយអ្នកខ្លះហានចាក់ដល់ អស់ផ្ទះ វិឡា ឡាន រហូតអ្នកខ្លះចាក់ទាំងប្រពន្ធទៀតក៍មានដែរ ហើយពេលចាញ់អស់ ក្លាយទៅជាឆ្គួតលីលា ខ្លះធ្វើអត្តឃាត ខ្លះចេញប្លន់ ជាដើម។ល។

ពាក់ព័ន្ធនិងរឿងរ៉ាវនារដូវកាលកើតអំពើអសន្តិសុខច្រើននេះ មហាជននៅទូទៅ ទាំងខេត្ត ក្រុង ពិសេសរាជធានីភ្នំពេញ បានសំណូមពរទៅដល់ ចៅហ្វាយក្រុងភ្នំពេញ លោក ឃួង ស្រេង និង លោកផ្កាយមាស៤ ជូន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ជូយជម្រុញ ទប់ស្កាត់ បង្ក្រាប់ នូវទីតាំងបើក ចាក់ ភ្នាល់បាល់ទាត់ នៅតាមទីតាំងហ្គេមអនឡាញ ២៤ម៉ោង និង  ហាងកាហ្វេធំៗ និង ហាងផឹកផឹកស៊ីមួយចំនួន ទាំងនេះផង ព្រោះថា គ្រាន់តែថ្ងៃបើកឆាកដំបូងនេះ គេសង្កេតឃើញមានបើកកន្លែងទទួលចាក់ភ្នាល់បាល់ច្រើនកន្លែងនៅទូទាំងខណ្ឌទាំង១២តែម្តង ដោយមិនដឹងថាថ្នាក់ណាជាអ្នកចេញច្បាប់បើកកន្លែងទទួលចាក់ច្រើនបែបនេះទៅន៎ !!៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ