ព្រឹតិ្តការណ៍ថ្មីៗ

(រន្ធត់មែនៗ!)ថ្ងៃនេះស្លាប់ដល់ទៅ៧នាក់របួស១៤នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

2 ខែ មុន 334 តូ សុផល

ភ្នំពេញ ៖ យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា

នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១១​លើក ( យប់​៥​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ រងរបួស​ធ្ងន់ ៧​នាក់​(​ស្រី​១​នាក់​) រងរបួស​ស្រាល ៧​នាក់​(​ស្រី​១​នាក់​) មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៩​នាក់ (​យប់​១​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៥​គ្រឿង រថយន្ត​ធុន​តូច ៨​គ្រឿង រថយន្ត​ធំ ២​គ្រឿង រ៉ឺម៉ក​ម៉ូតូ ២​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៥​លើក​(​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​) មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​១​នាក់​) ស្រវឹង ១​លើក កត្តា​យាន ១​លើក ។​

​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត​/​ក្រុង ៥​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​ធុន​តូច ៦​លើក រថយន្ត​ធំ ២​លើក ។​

​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកណ្តាល ២​លើក ស្លាប់​១​នាក់ របួស​៤​នាក់​(​ស្រី​១​នាក់​), កំពត ២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​(​ស្រី​១​នាក់​), កោះកុង ១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ធំ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៣​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-១៣ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១០៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥២​នាក់ របួស​សរុប ១៦៤​នាក់ របួសធ្ងន់ ៧៨​នាក់ របួសស្រាល ៨៦​នាក់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ