ព្រឹតិ្តការណ៍ថ្មីៗ

អីក៍ថ្លើមដុះមមីសម៉េស! ខឹងខ្ចីលុយមិនបាន ចូលបន្ទប់ចាប់ក្មួយស្រីរំលោភ

1 សប្តាហ៍ មុន 273 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវកម្លាំង​នគរបាល​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើសកម្មភាពរំលោភក្មួយ​ស្រី តែ​មិនបាន​សម្រេច​ខណៈ​ខឹង​ខ្ចីលុយ​ឪពុកម្តាយ​១​ម៉ឺន​រៀល​មិនបាន​រួចមកនោះ។បើតសមសមត្ថកិច្ចបានឱ្យដឹងថា ​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​០០និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។​
សមត្ថកិច្ចប្រាប់ថា ​ជនរងគ្រោះ​អាយុ​១៦​ឆ្នាំ មានស្រុក​កំន​ណើ​ត​នៅ​ខេត្តតាកែវ ។​ ចំណែក​ជនសង្ស័យ​មានឈ្មោះ ពៅ ឡុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។

បើតាម​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ រូបនាង​បាន​ចូលដេក​ដោយ​ចាក់​គន្លឹះទ្វារ​ជាធម្មតា និង​បើកភ្លើង​។​បន្ទាប់មក​នាង​បាន​មើល​ទូរស័ព្ទ​រហូត​ជិត​កណ្តាល​អា​ធ្រា​ត្រ ទើប​នាង​ដេកលក់។ ហើយពេល​នាង​បានដឹងខ្លួន ឃើញ​ភ្លើង​បិទ ហើយ​ឃើញ​ជនសង្ស័យ​យក​ខ្នើយ​មក​ខ្ទប់មាត់​ទ្រោបពីលើនាង ហើយនាង​ក៍ស្រែក​តែម្តងទៅ ។​

បើ​តាម​ឪពុកមា​ឈ្មោះ ប៉ុល ចន្ថា មុខរបរ​លក់​ស្រា រស់នៅ​បន្ទប់​ជិតគ្នា​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​ប្រមាណ​៤​ទៅ​៥​ល្ងាច ជនសង្ស័យ​ខាងលើ​បាន​មកជុំពាក់ស្រា​គាត់​១លីត្រ​ ហើយក៏​ខ្ចីលុយ​គាត់​ថែម១ម៉ឺនរៀលទៀត​ តែ​គាត់​មិន​ឲ្យ​លុយ​​ ឲ្យ​ជុំពាក់តែ​ស្រា។ លុះ​ដល់​ម៉ោង​កើតហេតុ​ខាងលើ ​ប្រពន្ធ​របស់គាត់​ឮសូរ​សម្រែក​នៅក្នុង​បន្ទប់​ជនរងគ្រោះ​។​ ពេលនោះពួកគាត់ច្រានទ្វារចូលទៅ ក៍ស្រាប់តែ​ឃើញជនសង្ស័យ​នៅក្នុង​បន្ទប់​ក្មួយ​ស្រី​គាត់ តែ​មិនទាន់បាន​រំលោភ​ឡើយ គ្រាន់តែ​បាន​យក​ខ្នើយ​ខ្ទប់មាត់​តែប៉ុណ្ណោះ ។​

​ក្រោយពេល​កើតហេតុ​ឪពុកមា និង​ម្ដាយមីង​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​មកជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​ និងចាប់ខ្លួនជននេះទៅប៉ុស្តិ។​​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា នៅ​ម៉ោង​កើតហេតុ​គាត់​បាន​ទៅ​ធាក់​ទ្វារ​ឪពុកមា​ដែល​លក់​ស្រា ចំនួន​មួយ​ជើង ហើយ​និយាយថា​គ្រាន់តែ​លុយ​១ម៉ឺនរៀល​ ខ្ចី​មិនបាន​ដែរ រួច​បាន​ដើរទៅ​បន្ទប់​នារី​រងគ្រោះ​ដោយ​ធាក់​ទ្វារ​នារី​រងគ្រោះ​​២​ជើង បណ្ដាល​ឲ្យ​របូត​គន្លឹះទ្វារ ហើយ​បាន​ចូល​បន្ទប់​នារី​រងគ្រោះ​មែន ដើម្បីចាប់រំលោភមែន​តែ​មិនទាន់​បានធ្វើ​អី​ឡើយ ។ ហើយ​បន្ទាប់មក​ស្រាប់តែ​ឪពុកមា និង​ម្ដាយមីង​នារី​រងគ្រោះ​បានមក​វាយ និង​ចាប់​តែម្ដង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ