ព្រឹតិ្តការណ៍ថ្មីៗ

អនុវត្តច្បាប់ចរាចរឃាត់បានយុវជន២នាក់ដក ហូតថ្នាំញៀនក្រាមសថ្លា២កញ្ចប់ថង់តូច

1 សប្តាហ៍ មុន 219 តូ សុផល

ភ្នំពេញ៖ យុវជន០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនព្រមទាំងដកហូតបានថ្នាំញៀន

ប្រភេទក្រាមសថ្លាដែលសង្ស័យជាថ្នាំញៀន០២កញ្ចប់ថង់តូចខណះពេលដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ជើងគោក។ហេតុការណ៍ឃាត់ខ្លួនយុវជនទាំង២នាក់កាលពីម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១៣មិថុនា២០១៨នៅចំណុចផ្លូវ១៩៨៦ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនយុវជនទាំង២នាក់ស្របពេលកម្លាំងសមត្ថកិច្ចខណ្ឌដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោកនៅចំណុចខាងលើបានឃើញយុវជនទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ឌុបគ្នាឆ្លងកាត់គោលដៅដោយម្នាក់អង្គុយផ្នែកខាងក្រោយមិនមានពាក់មួកសុវត្តិភាពឡើយពេលនោះសមត្ថកិច្ចបានហៅអោយឈប់ធ្វើការត្រួតពិនិត្យនិងឆែកឆេរនៅជាប់ខ្លួនអ្នកអង្គុយក្រោយឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កូនថង់តូចដែលសង្ស័យជាថ្នាំញៀនក៍ឃាត់ខ្លួនតែម្តង។

ជនសង្ស័យទី១ឈ្មោះសុខ ផាន់ណារ័ត្ន អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ទី២ឈ្មោះណែម សុផល អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់