ព្រឹតិ្តការណ៍ថ្មីៗ

(ក្តៅៗ) ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសចំពោះទង្វើដ៏គគ្លើនរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ

4 ខែ មុន 346 តូ សុផល

ភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ

បានចេញសេចក្តីប្រកាសព័ត៌មាន ដោយថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

សេចក្តីប្រកាសរបស់ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយ ច្រានចោល និងថ្កោលទោស យ៉ាងដាច់អហង្កាចំពោះទង្វើដ៏គគ្លើនរបស់ក្រសួងហិរញ្ញវត្ថុនៃសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់១រូប នៃកងយោធពលខេមភូមិន្ទ របស់ប្រទេសកម្ពុជា»។

ប្រតិកម្មភ្លាមៗរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានស​ហរដ្ឋ​អាមេរិក​បាន​សម្រេច ​នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម​ នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមភូមិន្ទ និង​ជា​មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​អង្គរក្ស​។

ក្រសួងការពារជាតិ​ បានចាត់ទុកថា ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់កម្ពុជាបែបនេះ គឺជាការរំលោភដល់ច្បាប់រកម្ពុជា ដែលជារដ្ឋអធិបតេយ្យ យ៉ាងអយុត្តិធម៌ទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់។ ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះ គឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្ត សហរដ្ឋអាមេរិក ដែលកម្ពុជាមិនអាចទទួលស្គាល់បានឡើយ។

ក្រសួងការពារជាតិកម្ពុជា សូមអំពាវនាវដល់ សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្ម មកលើមន្រ្តីជាន់ខ្ពស់យោធាកម្ពុជា ដោយមិនមាន មូលដ្ឋាន ច្បាស់លាស់បែបនេះផងដែរ។

សូមបញ្ជាក់ថា CIMB BANKCam Asian Phone ជាតិអាមេរិក បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ អាមេរិក ប្រកាស​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ដោយ​លើក​ហេតុផល​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កន្លងមក​។​

​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារ​អាមេរិក ដែល​បានប្រកាស​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង​នោះ បាន​រៀបរាប់ថា មេបញ្ជាការ​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន រូបនេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ក្នុងករណី​ប្រើ​ហិង្សា​ប្រឆាំង​ប្រជាជន​កម្ពុជា ដែល​គ្មាន​អាវុធ​អស់​ច្រើន​ឆ្នាំ​មកនេះ ដោយ​រាប់បញ្ចូល​ទាំង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥​។

​សេចក្តីថ្លែងការណ៍​អាមេរិក បាន​លើកយក​ករណី​ហិង្សា​កាលពី​ឆ្នាំ ២០១៥ មក​ភ្ជាប់​ជាមួយ​លោក ហ៊ីង ប៊ុន​ហៀ​ង ដូច្នេះ​ថា​៖«​សមាជិក​កង​អង្គរក្ស​ចំនួន​៣​នាក់ ដែល​បាន​ចាប់​បញ្ជូនទៅ​ពន្ធនាគារ​នោះ បាន​សារភាពថា ពួកគេ​ពិតជា​បាន​ចូលរួម​ប្រើ​ហិង្សា​វាយ​ទៅលើ​អ្នកតំណាងរាស្ត្រ​អតីត​គណបក្សប្រឆាំង​ពីររូប​មែន​។ ហើយ​ក្រោយមក​អង្គរក្ស​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ រួមទាំង​ទទួលបាន​ការដំឡើង​តំណែង​ថែមទៀត​»​។​

​ក្រៅពីនេះ អាមេរិក ក៏បាន​រំឭក​រឿងរ៉ាវ​អតីតកាល ក្នុង​ឆ្នាំ​១៩៩៧ ដោយ​សង្ស័យ​លោក ហ៊ីង ប៊ុន​ហៀ​ង ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប៉ះទង្គិច​គ្នា នៅ​គ្រា​ដែល​កងទ័ព​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​ទៅលើ​ក្រុមអ្នកតវ៉ា និង​អ្នកនយោបាយ​គណបក្សប្រឆាំង ដែល​វា​បាន​បង្ក​ឲ្យ​មាន​អ្នករបួស​ជាច្រើន​នាក់ ដោយ​ក្នុងនោះ​មាន​ប្រជាជន​អាមេរិក​ផងដែរ​។​

​ដោយសារ​ពិនិត្យឃើញថា លោក ហ៊ីង ប៊ុន​ហៀ​ង មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ខាងលើនេះ ទើប​អាមេរិក សម្រេច​ដូច្នេះ​ថា​៖«​តាមរយៈ​សកម្មភាព​ទាំងនេះ ហើយ​ទ្រព្យសម្បត្តិ​មួយចំនួន ឬ​ផលប្រយោជន៍​ពាក់ព័ន្ធ​ទាំងនោះ ដែល​ស្ថិតនៅក្រោម​យុ​ត្ដា​ធិ​ការ​អាមេរិក​ត្រូវបាន​ហាមឃាត់​។ បន្ថែម​ពីនេះ​ជនជាតិ​អាមេរិក​ទូទៅ​ក៏​មិនត្រូវ​ភ្ជាប់​ទំនាក់ទំនង​រកស៊ី​ជាមួយ​អ្នក​ដែល​ត្រូវបាន​ហាមឃាត់ រួមជាមួយ​ក្រុមហ៊ុនរ​ក​ស៊ី​ដែលមាន​ទុន​៥០​ភាគរយ ឬ​លើស​៥០​ភាគរយ​ជា​របស់​បុគ្គល​ដែល​ត្រូវបាន​ហាមឃាត់​ផងដែរ​»​។

​ក្រៅពី​បង្កក​ទ្រព្យសម្បត្តិ​របស់លោក ហ៊ីង ប៊ុន​ហៀ​ង អាមេរិក ក៏បាន​បង្កក​ទ្រព្យ​លោក Felix Ramon Bautista Rosario ដែលជា​សមាជិក​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ដូ​មី​នី​ក​ដោយសារ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ក្នុង​កញ្ចប់​ថវិកា​ជួយសង្គ្រោះ​ប្រទេស​ហៃ​ទី ដែល​ជួប​គ្រោះមហន្តរាយធម្មជាតិ​ក​ន្ល​ង​មក​ដែរ​។​

​ទាំង​លោក ហ៊ីង ប៊ុន​ហៀ​ង និង​លោក Bautista ត្រូវដាក់​បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក នៅក្រោម​ច្បាប់ GLOBAL MAGNITSKY ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​បង្កក​ទ្រព្យ​របស់​បុគ្គល​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ,​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការ​គំរាម​ដល់​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ ជា​ប្រព័ន្ធ​ជាដើម​៕

បន្ថែមយោបល់របស់អ្នក

យោបល់