ព្រឹតិ្តការណ៍ថ្មីៗ

​ប្រ​ជាព​ល​រ​ដ្ឋ​៤​០គ្រួ​សា​រ​ក្នុ​ង ​ស​ង្កា​ត់​និ​រោ​ធបា​ន​ទ​ទួ​ល​អំណោ​យ​ពី​អ​នុ​សា​​ខា​កា​ក​បា​ទ​ក្រ​ហម​ក​ម្ពុ​ជា​ខ​ណ្ឌ​ច្បារ​អំ​ពៅ​

2 ខែ មុន 121 តូ សុផល

ភ្នំពេញ៖ ក្រុម​ការងា​រអនុសា​ខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ព្រឹកថ្ងៃពុធ ១ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក  ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ចំនួន៤០គ្រួសារ មកពី៦ភូមិក្នុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការ​ចុះសួរ​សុខទុក្ខ និងចែកអំណោយ បានប្រព្រឹត្តទៅ​ក្រោមវ​ត្តមានលោក ថេង សុថុល និងលោកស្រី ឯក យ៉ានី អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ជាអធិបតីក្នុងពិធីសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោក​ ​ថេង សុថុល ​បាន​​​​​​​​មានប្រ​សាសន៍បញ្ជា​ក់ថា ​កាក​បា​ទ​ក្រហមក​ម្ពុ​ជា​ ​ក្រោ​ម​កា​រដឹក​នាំ​រ​បស់សម្តេ​ចកិត្តិព្រឹទ្ធ​ប​ណ្ឌិត​​ ប៊ុ​ន​ រ៉ា​នី​ ​ហ៊ុ​ន​សែ​ន​ ​​​​ជា​ប្រ​ធា​ន​ ​ស​ម្តេ​ចតែ​ង​តែ​យ​ក​ចិ​ត្ត​ទុកដាក់​សុខទុក្ខដ​ល់​ប្រ​ជាព​លរ​ដ្ឋរង​គ្រោះផ្សេងៗ​ ​និង​ពលរដ្ឋក្រីក្រ​ និងងាយរងគ្រោះ នៅទូ​ទាំងប្រ​ទេស​ ដោយមិនប្រកា​ន់ និន្ទនាកា​រន​យោបា​យ​ណា​ឡើ​យ​ ​ពោលគឺ​ទីណា​ប្រ​ជា​ពល​រដ្ឋមាន​ទុក្ខលំបា​ក ពលរដ្ឋរងគ្រោះ គឺមានកា​កបា​ទ​ក្រហម​កម្ពុ​ជា​ ​​ជួយប​ង​ប្អូន​ជានិ​​ច្ច ​ដោយមិនឱ្យ​ប្រជា​ពលរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដ្ឋណាម្នាក់ស្លាប់ដោយអត់​អាហារ​ឡើយ​។ ​ហើយ​អំ​​ណោ​យ​​ដែល​ផ្ត​ល់​ជូ​​ន​នាពេ​​លនេះ​ ​គ្រា​ន់​តែ​ជា​កា​រ​ជួយរំលែកទុ​ក្ខបងប្អូន​បានមួ​យចំណែកប៉ុណ្ណោះ។

​បើតាមមន្ត្រី​អនុសាខា​កាកបាទក្រហមខណ្ឌបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋក្រីក្រទាំងចំនួន៤០ គ្រួសារដែលទទួលអំណោយនេះ ក្នុងមួយគ្រួសារៗទទួលបាន អ​​​​​​​​​​​ង្ករ៣០គីឡូ ទឹកត្រីមួយយូរ ធុងចម្រុះមួយ រួមនឹថវិកា៣ម៉ឺនរៀល ផងដែរ។​

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិ​បាលរងខ​ណ្ឌ បា​នទ​ទូចឲ្យបង​ប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ សូមមេត្តាសូមកុំបោះចោលសំរាមផ្តេសផ្តាស​ ត្រូវវិចខ្ចប់​​អោយបានត្រឹមត្រូវ ជៀសវាងការបោះសំរាមចូលទៅ​ក្នុងប្រឡាយ ​ឬលូរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បង្ហូ​រទឹ​ក​​ ដែ​ល​​ធ្វើអោយមានការកកស្ទះ ជាហេតុដែលនាំឲ្យមានប​ញ្ហាប្រឈម​ជាច្រើន​បានកើតឡើង និង​លិចល​ង់ដល់លំនៅដ្ឋាន ជាពិសេសគឺប៉ះពាល់សុខភាព អ​​​​​​​​​​​​​​​​​នាម័យ​ ប​រិ​ស្ថាន​ប​ងប្អូ​ន​យ៉ា​ង​ខ្លាំ​ង​។​​​​​​​​

ជាចុ​ងក្រោយនេះ​លោក​ ថេង សុថុល បានស្នើសុំឲ្យប​ងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាទៅចូលរួមបោះឆ្នោតនៅ ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឲ្យបានគ្រ​ប់ៗ​​​​​​​​​គ្នាផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ