ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យដៃតុកែ ចោរឆក់ទូរស័ព្ទពីស្រ្តីជនជាតិចិនក្នុងបុរីពិភពថ្មី

2 ខែ មុន 422 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិចិនម្នាក់

ដែលកំពុងដើររុញទេះកូនតូចនៅតាមផ្លូវក្នុងបុរីពិភពថ្មី។លុះពេលឆក់បានបានព្យាយាមជិះម៉ូតូរត់គេចខ្លួនប៉ុន្តែត្រូវបានកម្លាំងសន្តិសុខយាមបុរីខាងលើនោះសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ចោមចៅ១ចាប់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យម្នាក់ដែលត្រូវចាប់ខ្លួននោះឈ្មោះ សាន លាងហុង អាយុ១៥ឆ្នាំរៀននៅសាលាអាមេរិកកាំងសាខាទី១៧ចោមចៅ១ និងរស់នៅក្នុង បុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។ចំណែកបក្សពួកម្នាក់ទៀត ឈ្មោះ រ៉ាវីត អាយុជិត២០ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GX-1067គេចខ្លួនបាត់។រីឯស្រ្តីរងគ្រោះ,ThingJifen អាយុ៣៨ឆ្នាំជាជនជាតិចិនមុខរបរបុគ្គលិករោងចក្រកាត់ដេរ ស្នាក់នៅក្នុងបុរីពីភពថ្មីនោះ ហើយទូរស័ព្ទរបស់គាត់ដែលត្រូវជនសង្ស័យឆក់យកនោះម៉ាកIPhone 8plus ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរតាមផ្លូវរុញរទេះកូនស្រីដែលទើបបានអាយុ២១ខែ ហើយក៏ឆ្លៀតពេលនិយាយទូរស័ព្ទផងដែរ។លុះបន្តិចក្រោយមកស្រាប់តែជនសង្ស័យបានជិះម៉ូតូទៅដល់ធ្វើសកម្មភាពឆក់យកទូរស័ព្ទ និងបានជិះរត់គេចខ្លួនប៉ុន្តែត្រូវបានជនស្រែកឆោរឡោបង្កការភ្ញាក់ផ្អើល ។ហើយត្រូវបានសន្តិសុខនិង នគរបាលប៉ុស្តិ៍ចោមចៅ១ចាប់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។បន្ទាប់ជនសង្ស័យខាងលើត្រូវបាននគរបាលនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ