ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀដកហូតថ្នាំក្រាមសថ្លាមួយកញ្ចប់ថង់តូច

1 សប្តាហ៍ មុន 131 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញធ្វើការឃាត់ខ្លួនក្រោយពីធ្វើការត្រួតពិនិត្យឃើញមានលាក់ក្រាមសថ្លាមួយកញ្ចប់តូចជាប់ខ្លួនសង្ស័យជាថ្នាំញៀន។កាលពីម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៣ មិថុនា ២០១៨នៅតាមដងផ្លូវលំភូមិសែនសុខ៣សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះសន សុវណ្ណារ៉ា អាយុ៤៤ ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិសែនសុខ៣សង្កាត់ឃ្មួញខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាបើថាមុនឃាត់ខ្លួនជនសង្ស័យខាងលើក្រោយពីកម្លាំងនគរបាលធ្វើការល្បាតក្នុងមូលដ្ឋានបានឃើញជនសង្ស័យកំពុងដើរក្នុងភូមិដោយសង្ស័យក៍ឃាត់ត្រួតពិនិត្យស្រាប់តែឃើញមានក្រាមសថ្លាមួយកញ្ចប់តូចជាប់ខ្លួនជនសង្ស័យដែលពេលនោះសមត្ថកិច្ចក៍ឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្តង។

សមត្ថកិច្ចបានប្រាប់ថាក្រោយពីឃាត់យកមកសាកសួរសមត្ថកិច្ចបានធ្វើតេសទឹកនោមជនសង្ស័យដលម្បីរកសារធាតុញៀនជាលទ្ធិផលឃើញថាបុរសជាជនសង្ស័យក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀនក៍សម្រេចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តងរងចាំកសាងសុំនុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ