ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូពីរគ្រឿងបុកគ្នាបណា្តលអោយមនុស្សបួននាក់របួសធ្ងន់

4 ខែ មុន 298 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី ១២​ខែមិថុនា ឆ្នាំ២០១៨

មានករណីគ្រោះថ្នសក់ចរាចរណ៍មួយបានកើតរវាងម៉ូតូនិងម៉ូតូបណ្តាលអោយជនរងគ្រោះប្រុស ស្រី ចំនួន៤នាក់របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលនៅចំណុចឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីវេលាដូចការរៀបរាប់ខាងលើ។

ប្រភពព័ត៌មានបានអោយដឹងថា:ជនរងគ្រោះឈ្មោះ ១-ឈ្មោះ ជេត វិចិត្រ ភេទប្រុស អាយុ៥១ឆ្នាំ ជាកងទ័ពវរ:សេនាតូចវិស្វកម្ម ២-ស្រីី ពៅ អាយុ៣៥ឆ្នាំ ត្រូវជាភរិយាជិម៉ូតូម៉ាកហុងដាឌ្រីីម សេរីឆ្នាំ២០១៧ ពាក់ស្លាលលេខ 1AB-3550ក្នុងទិសដៅពីកើតទៅលិចបត់ចូលបន្ទាយ។

ភាគីម្ខាងទៀតឈ្មោះ ឌុល សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅស្រុកសំឡូត អ្នករួមដំណើរឈ្មោះ រ៉ាក់ ភេទប្រុស អ្នកទាំពីរជិះម៉ូតូម៉ាកហុងដាឌ្រី ពណ៌ខ្មៅ សេរីឆ្នាំ២០១៧​បើកបរក្នុងទិសដៅពីលិចទៅកើតបានបុកគ្នាពេញទំហឹងលាន់ស្នូរផាំង ផ្អើលប្រជាពលរដ្ឋទៅមើលឃើញសន្លប់ដេកដួលពេញផ្លូវ។

បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍ផ្លវគោកស្រុករតន:មណ្ឌលទៅដល់ជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរស្រុករីឯម៉ូតូទាំងពីរគ្រឿងក្រោយពេលវាស់វែងរួចបានយកទៅរក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយនៅពេលក្រោយ៕បដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ