ព្រឹតិ្តការណ៍ថ្មីៗ

នាយកសាលាបឋមសិក្សាបានកាមថាករណីសិស្សនឹងគ្រូសំពះសុំទោសសិស្សដែលជាកូនអ្នកមានអាងអំណាចជារឿងពិត!

6 ខែ មុន 255 តូ សុផល

ខេត្តតាកែវ៖លោកសានឈាងនាយកសាលាបឋមសិក្សាបានកាមឃុំបានកាមស្រុកព្រៃកប្បាសខេត្តតាកែវបានអោយដឹងព្រឹកមិញថាករណីគ្រូនិងសិស្សសំពះសុំទោសកូនសិស្សអ្នកមានអាងអំណាចគឺពិតជាមានមែនតែមិនមែនកើតហេតុក្នុងថ្ងៃទី11ខែមិថុនាទេគឺកើតក្នុងកំឡុងខែមករាឆ្នាំ2018។

លោកថាមូលហេតុដែលមានរឿងកើតឡើងគឺកូសិស្សដែលជាកូនអ្នកមានអាងអំណាចរៀនថ្នាក់ទីប្រាំជាមួយគ្រូបន្ទុកថ្នាក់ជាគ្រូកិច្ចសន្យាសិស្សខាងលើបានឈ្លោះគ្នាជាមួយសិស្សផ្សេងទៀតហើយអណាព្យាបាលសិស្សទំនើងបានចូលមកប្ដឹងតវ៉ាសុំអោយដកគ្រូបន្ទុថ្នាក់ចេញបើមិនដកសំអោយគ្រូនិងសិស្សមានបញ្ហាសំពះសុំទោសកូនរបស់គាត់ទើបចប់រឿងដោយមិនចង់វែងឆ្ងាយគ្រូបន្ទុកថ្នាក់រួមទាំងសិស្សផ្សេងទៀតដែរមានទំនាស់ក៌បានធ្វើតាមការស្នើរសុំពីអណាព្យាបាលតែម្ដងទៅហើយរឿងនេះក៌បានបញ្ចប់។លោកបន្ដទៀតថារឿងនេះបានផ្ទុះឡើងមកវិញគឺប្រហែជាអណាព្យាបាលសិស្សដ៌ទៃទៀតដឹងរឿងនេះក៏នាំគ្នានិយាយតៗគ្នាទើបបានជាមានរឿងផ្ទុះកក្រើកពេញមូលដ្ឋានតែម្ដងលោកថាក្រោយពេលមានព័ត៌មានផ្សាយអាណាព្យាបាលសិស្សអ្នកមានអាងអំណាចបានទូរស័ព្ទមកនសុំទោសលោកដោយទទួលថាខ្លួនបានធ្វើខុសនិងមិនអោយមានកំហុសបែបនិងតទៅទៀតទេ។

ជុំវិញករណីខាងលើលោកអែមអនប្រធានការិយាល័យអប់រំស្រុកព្រៃកប្បាសបានអោយដឹងថារឿងបង្ខំអោយគ្រូនិងសិស្សសុំទោសគឺពិតមែនតែរឿងនេះមិនកើតឡើងក្នុងថ្ងៃទី11ខែមិថុនាទែគឺក្នុងខែមករានោះទេហើយខាងសាលាបានបញ្ចប់រួចហើយ។ចំណែកលោកជុំឈឿនអធិការស្រុកព្រៃកប្បាសបានថ្លែងទទួលស្គាល់ថាលោកពិតជាធ្លាប់ទទួលព័ត៌មាននឹងចេញពីសាលានិងមែនតែគ្រូបានបញ្ចប់ហើយលោកមិនស្រាវជ្រាវទេ។លោកសានឈាងបញ្ចាក់ចុងក្រោយថាលោកបានខំមិនថាព័ត៏មាននេះផ្សាយមិនពិតតែលោកមិនបានបញ្ជាក់ដូចច្នេះលោកសុំបញ្ចាក់ថារឿងនេះគឺជារឿងពិតតែអ្វីដែរមិនពិតគឺរឿងខាងលើមិនបានកើតហេតុនៅក្នុងថ្ងៃទី11ខែមិថុនានោះទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!