ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តក្រុងរិទ្ធមុនី ព្រលះតាកូម៉ា ស្លាប់ម្នាក់

2 ខែ មុន 363 តូ សុផល

កោះកុង ៖ បុរសម្នាក់បានស្លាប់កៀបជាប់ក្នុងរថយន្ត ដោយគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០.០០នាទីយប់

កើតឡើង រវាងរថយន្តមេការក្រុមហ៊ុនគាធី និងរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុនី បានបើកបុកគ្នាក្នុងទិសដៅបញ្ច្រាស លើដងផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ ១០៥-១០៦ ស្ថិតនៅចំនុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។

បើតាមមន្ត្រីនគរបាលថា រថយន្តក្រុមហ៊ុនគាធី ម៉ាក តូយ៉ូតា តាកូម៉ា*១បាំងកន្លះ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2Q-5670ទិសដៅ កោះកុង-ភ្នំពេញ បើកបរដោយ ឈ្មោះ អយ ចាន់ថន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្លាប់ ចំពោះរថយន្ត រងការខូចខាតមួយចំនួនធំ ។​

ដោយឡែករថយន្តក្រុងរិទ្ធមុនី ពណ៌ឈាមជ្រូក​ពាក់ស្លាកលេខ ភ្នំពេញ 3B.4084 ទិសដៅ ភ្នំពេញ-កោះកុង។

សមត្ថកិច្ចជំនាញ យកពត៌មិនទាន់បាន ដោយសារក្រោយកើតហេតុ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បានរត់គេចខ្លួនអស់ ។​

ករណីខាងលើនេះ ជនរងគ្រោះខាងលើ បានស្លាប់ នៅនឹងកន្លែងកើតហេតុ ពេលនេះបានដឹកមកមណ្ឌលសុខភាពត្រពាំងរូង និងធ្វើការផ្តល់ជូនទៅតំណាងក្រុមក្រុមហ៊ុនគាធី ដើម្បីដឹកយកទៅជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណីសាសនា ។ ចំណែករថយន្តទាំងពីរយកទៅរក្សាទុកនៅការិយាល័យនគរបាលខេត្តរងចាំដោះស្រាយតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់