ព្រឹតិ្តការណ៍ថ្មីៗ

កញ្ញា​ សារ៉ា​ ចេញមុខបកស្រាយ​ ក្រោយ Rith Omega រិះគន់ជាន់ពន្លិចសិល្បៈខ្មែរ​

4 ខែ មុន 322 តូ សុផល

ភ្នំពេញ៖​ ប្រធានក្រុម​ POP Model កញ្ញា​ សារ៉ា​ ក្រោយពីត្រូវ​ អ្នកដឹកនាំផលិតកម្ម​ ថោន​ លោក​ Rith Omega​ រិះគន់ធ្ងន់ៗ​ថាជាអ្នកដឹកនាំគ្មានខួរ​ ដឹកនាំសិចស៊ីស្រើបស្រាលងួសហេតុ​ ដែលការរិះគន់នេះត្រូវបាន​ សាម៊ីខ្លួន​រូបនេះចាត់ទុកថា​ ជាការរិះគន់បែបជាន់ពន្លិច​ ខ្លួននិងសិល្បៈ​ មិនមែនរិះគន់ក្នុងន័យស្ថាបនានោះទេ។

តារាស្រីរូបនេះ​ បាន​ Live បកស្រាយ​ ជាសាធារណៈថា​ នាងពិតជាសោកស្តាយ​ ដែលក្នុងនាម​ លោក​ Rith Omega​ ជារៀមច្បងខាងផ្នែកដឹកនាំសម្តែង​ មករិះគន់វាយប្រហារនាងបែបជាន់ពន្លិចបែបនេះ​ ព្រោះក្នុងនាមជាអ្នកសិល្បៈខុសត្រូវអី​ ត្រូវនិយាយគ្នា​បាន​ មិនមែនមកបង្ហោះហើយវាយប្រហាគ្នាដើម្បីទាក់ទាញប្រជាប្រិយភាពខ្លួនឯងបែបនេះទេ។​

សារ៉ា​ ទទួលស្គាល់ថា​ ការសម្តែងក្នុងបទ​ “ជួបក៏បានមិនជួបក៏បាន”​ របស់នាង​ បានរំលេចឈុតសិចស៊ីខ្លះមែន​ តែនាងមិនមានចេតនាចង់ជាន់ឈ្លីសិល្បៈទេ​ ពោលគ្រាន់តែដឹកអោយត្រូវសាច់រឿងបទចម្រៀង​ អារម្មណ៍ឈឺចាប់របស់មនុស្សស្រីដែលជួបរឿងបែបនេះផ្ទាល់ៗតែប៉ុណ្ណោះ៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ