ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនយុវជនម្នាក់ តាមរយៈដីកាចំនួន២ របស់តុលាការខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ….!

1 សប្តាហ៍ មុន 87 តូ សុផល

ខេត្តត្បួងឃ្មុំ៖ នៅថ្ងៃទី ១២ ខែ មិថុនា គ.ស ២០១៨ វេលាម៉ោង ១០ និង ៣៤ នាទី នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន ផាន់នី ហៅ វ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំខាងលើ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការខេត្តកំពង់ចាម ។

ជនសង្ស័យខាងដែលចាប់ខ្លួនឈ្មោះ ឆន ផាន់នី ហៅ វ៉ា តាមរយៈដីកាបង្គាប់អោយចាប់ខ្លួនមានចំនួន ០២ ដីកា ៖
១.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៩២ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១២ របស់លោក ជា វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១២ បទល្មើសព្រហ្មទ័ណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៤៥ ត.ព្រ ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ របស់លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិមេមត់ថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៤ ដោយបទល្មើសដែលមានប្បញ្ញត្តិឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានកសាងសំណុំរឿងរួចរាល់ និងបញ្ជូនខ្លួនជនឈ្មោះ ឆន ផាន់នី ហៅ វ៉ា ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនិតិវិធី ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ