ព្រឹតិ្តការណ៍ថ្មីៗ

ដំណឹងល្អ! បន្តិចទៀត ច្រមុះជ្រូកក្បាលថ្នល់ និងមានចរាចរណ៍ប្រសើរឡើងហើយ!

1 សប្តាហ៍ មុន 393 តូ សុផល

ភ្នំពេញ៖ ដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ និងផ្លូវលេខ ៣៧១ ឆ្ពោះទៅផ្លូវលេខ២៧១ ដែលចរាចរសព្វថ្ងៃនេះមានការមមាញឹកខ្លាំងក្នុងតំបន់ប៉ែតខាងត្បូងរាជធានីភ្នំពេញ។

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងអង្គប្រជុំស្ដីពីការសាងសង់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ( ផ្លូវ៣០ម៉្រែត ) និងស្ពានតភ្ជាប់មហាវិថីសម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉្រែត ) ទៅផ្លូវលេខ៣៧១។

ឯកឧត្តមប្រធាននៃអង្គប្រជុំបានសម្រេចឯកភាពនូវគម្រោងសាងសង់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ( ផ្លូវ៣០ម៉្រែត ) ក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក ចេញពីមហាវិថីសម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉្រែត ) និងស្ពានតភ្ជាប់មកផ្លូវលេខ៣៧១។ ដែល​ជា​គម្រោង​ធ្វើ​អោយមាន​ជា​សរសៃឈាម​បន្ថែម​ទៀត​នៅ​ក្នុង​ការ​រៀបចំ​អោយមាន​ប្រព័ន្ធ​ចរាចរណ៍​មាន​លក្ខណៈ​ល្អ​ប្រសើរ និងកាត់​បន្ថយ​ការ​កកស្ទះ​នៅ​តំបន់​ច្រមុះជ្រូក​ក្បាលថ្នល់ នៅ​ពេល​ដែល​មាន​វត្តមាន​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ ប្រជាពលរដ្ឋ​ដែលធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​២ ឬ​តំបន់​ផ្លូវ​៦០​ម៉ែត្រ បាន​ងាយស្រួល ដោយ​ពុំ​ចាំបាច់​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ច្រមុះជ្រូក​ក្បាលថ្នល់​នោះ​ទេ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ