ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូកង់បីបាញ់លាងសំអាតផ្លូវរបស់រដ្ឋបាលខណ្ឌដូនពេញ ចេញអន្តរាគមន៍ពន្លត់អគ្គីភ័យមួយកន្លែង

2 ខែ មុន 19 តូ សុផល

ភ្នំពេញ៖ ដោយទទួលបានសេចក្តីរាយការណ៍ទាន់ពេលវេលាពីបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន លើករណីអគ្គីភ័យឆាបឆេះនៅចំណុចការដ្ឋានមួយកន្លែង ក្បាលដីលេខ៦ ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៥៥នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពខណ្ឌដូនពេញ សហការជាមួយកម្លាំងរថយន្តពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ចុះអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ដោយពុំបណ្តាលឲ្យឆេះរាលដាល របួស ឬមានស្លាប់បាត់បង់ជីវិតឡើយ ប៉ុន្តែអគ្គីភ័យខាងលើ បានបណ្តាលអោយខូចខាតសំភារៈសំណង់មួយចំនួនធំ ។

ករណីនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើង និងបន្តឆេះរាលដាលដល់ក្នុងការដ្ឋាន ។

អគ្គីភ័យបានរលត់ទាំងស្រុងនៅម៉ោង ១៨,២០នាទីនាថ្ងៃដដែល ដោយបានប្រើប្រាស់ម៉ូតូកង់បីបាញ់លាងសំអាតផ្លូវរបស់រដ្ឋបាលខណ្ឌដូនពេញ អស់ចំនួន ០៣គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរាជធានីភ្នំពេញ អស់ចំនួន ០៣ឡាន ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ