ព្រឹតិ្តការណ៍ថ្មីៗ

ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាល់កុល ឃាត់ជនសង្ស័យ២នាក់ករណីគ្រឿងញៀន

2 ខែ មុន 269 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ អង្គារ ១៤រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ​២០១៨ វេលាម៉ោង​១៩ និង ០០នាទី​ដល់ម៉ោង២១ម៉០០នាទី

កម្លាំង​អធិការដ្ឋា​ន​នគរបាល​ខណ្ឌ​មានជ័យ ចំនួន ២២ នាក់ ​ដឹកនាំដោយ​លោក​​វរ​​សេនីយ៍​ទោ ណិប វិបូ អធិការរង ​ និង លោកវរ​​សេនីយ៍​ត្រី នូ ទូច អធិការរង បាន​សហការជាមួយ​កម្លាំងសាលា​ខណ្ឌមានជ័យ និង កម្លាំងសាលាសង្កាត់ ចាក់អង្រែលើ ដឹកនាំដោយលោក មា សុភាព ​អភិបាលរងខណ្ឌមានជ័យ ចំនួន២០នាក់ និងកម្លាំងកង​រាជ​អាវុធ​ហត្ថខណ្ឌមានជ័យចំនួន ០៩ នាក់ (សរុប ៥១ នាក់) បានត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាល់កុល ​នៅចំណុចមុខឃ្លាំងដែក ផ្លូវលេខ២៧១ ភូមិ៧ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

 

ជាលទ្ធផល​ត្រួតពិនិត្យ​បានយានយន្តឆ្លង​កាត់​ចំនួន ១៦៧ គ្រឿង ក្នុងនោះរថយន្តចំនួន ៤០ គ្រឿង និង ម៉ូតូ​​ចំនួន​១២៧ គ្រឿង (អប់រំម៉ូតូគ្មានស្លាកលេខចំនួន ០១គ្រឿង ) , ចំពោះអាវុធឆ្លងកាត់ គ្មាន ។

 

ក្នុងនោះផងដែរបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៧កញ្ចប់ថង់តូច និង ម៉ូតូចំនួន ០១គ្រឿង បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ចាត់ការបន្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ