ព្រឹតិ្តការណ៍ថ្មីៗ

៤​ចំណុច​ ដែលដូណាល់ ត្រាំ និង គីម ជុងអ៊ុន ចុះហត្ថលេខា ក្នុង​ឯកសារសំខាន់​រួមគ្នា

1 សប្តាហ៍ មុន 258 តូ សុផល

សិង្ហបុរី៖ មេដឹកនាំពិភពលោកមានការ ត្រកអរយ៉ាងខ្លាំង នៅគ្រាដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​លោក គីម ជុងអ៊ុន មេដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលបានឈានដល់ចំណុច ​ចុះ​ហត្ថលេខា​លើ​ឯកសាររួម​គ្នា​ហើយ នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ២០១៨​ នេះ ក្រោយ​បញ្ចប់​ជំនួប​ចរចា​ជា​ប្រវត្តិសាស្ត្រ និង​ធ្វើ​ឲ្យ​កក្រើក​ពិភពលោក។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ អំឡុង​ជំនួប​ចចារ​ជា​ប្រវត្តិសាស្រ្ដ នៅ​សណ្ឋាគារ Capella Hotel នៅ​សិង្ហបុរី នាថ្ងៃ​១២ ខែមិថុនា
ឯកសារ​នេះ

តើលោកអ្នកចង់ដឹងទេថា មាន​ចំណុច​សំខាន់​ៗចំនួន៤ ដូច​ខាង​ក្រោម

១. សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​​ថ្មី​ជាមួយ​គ្នា យោង​តាម​បំណង​ប្រាថ្នា​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ ដើម្បី​សន្តិភាព និង​វិបុលភាព។

២. ប្រទេស​ទាំង​ពីរ នឹង​ចូលរួមការខិតខំជាមួយ​គ្នា ដើម្បី​កសាង​របប​មួយដែល​មាន សន្ដិភាព​ ស្ថិរភាព និង​យូរ​អង្វែង នៅ​លើ​ឧបទ្វីបកូរ៉េ។

៣. យោង​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស Panmunjom ថ្ងៃ​ទី២៧ ខែ​មេសា ២០១៨ កូរ៉េខាងជើង​ប្ដេជ្ញា​ធ្វើការ​ឆ្ពោះ​ទៅ​រកការរំលាយ​អាវុធនុយក្លេអ៊ែរ​ទាំង​ស្រុង​ នៅ​ឧបទ្វីប​កូរ៉េ។

៤. សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ប្ដេជ្ញា​ដោះលែង​នៅ​អ្នក​ទោស​សង្រ្គាម ដោយ​រួម​ទាំង​ការ​ធ្វើ​មាតុភូមិនិវត្ត​ភ្លាមៗនូវ​អ្នក​ដែល​បាន​កំណត់​អត្តសញ្ញាណ​រួច​រាល់​ហើយ។

ម្ចាស់ផ្ទះសិង្ហបុរី «អបអរសាទរជំនួបកំពូលត្រាំ-គីម ដែលបញ្ចប់ទៅភាពជោគជ័យ»។
នាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិតជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែងនូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល ចំពោះ​ការ​បញ្ចប់ទៅដោយភាពជោគជ័យ នៃជំនួបកំពូលក្នុងថ្ងៃអង្គារនេះ។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងលិខិតផ្ញើជូនទៅលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា «កិច្ចប្រជុំកំពូលរវាងមេដឹកនាំ​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺជាជំហានឆ្ពោះទៅមុខយ៉ាងខ្លាំងមួយ ហើយសិង្ហបុរីមាន​កិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ…»។

គួរបញ្ជាក់ថា បើតាមការ​អះអាងរបស់​លោក លី សៀនឡុង នៅមុនជំនួប​កំពូល​រវាង​លោក ត្រាំ និង​លោក គីម ធ្វើឡើងនោះ សិង្ហបុរីបានធ្វើការចំណាយ​រហូត​ខ្ទង់ ១៥លានដុល្លារ​អាមេរិក ដើម្បីរៀបចំ​គ្រប់បែបយ៉ាង​មានទាំង​​ពិធីការជារួម និងកិច្ច​ការពារ​សន្តិសុខ​ចាប់តាំង​ពី​មុនដំណើរ​មកដល់នៃគណប្រតិភូទាំងពីរប្រទេស ពេលបើកកិច្ចប្រជុំ និងរហូត​ដល់កិច្ចប្រជុំ​ត្រូវបញ្ចប់​ជា​ស្ថាពរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ