ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមត្បាញក្រមា ១០០០ម៉ែត្រ បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក!

1 សប្តាហ៍ មុន 18 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានដឹកនាំសមាជិកក្រោមឱវាទ ទៅចូលរួមត្បាញក្រមា ប្រវែង ១០០០ម៉ែត្រ នៅវាលព្រះមេរុ(វាលព្រះមេន) ដើម្បីជាការចូលរួមសាមគ្គី ជាមួយប្រជាពលរដ្ឋខ្មែរជាច្រើនទៀត ក្នុងការបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។

លោកវរសេនីយ៍ឯក សៀ ទីន មានប្រសាសន៍ថា ក្រមា គឺជាអត្តសញ្ញាណជាតិខ្មែរមួយ ដែលមានប្រវត្តយូរលង់ ប្រើប្រាស់បានជាប្រយោជន៍ច្រើនយ៉ាង និង មានអត្ថន័យជ្រាលជ្រៅបំផុត។ ដូច្នេះការចូលរួម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការត្បាញក្រមាវែងជាងគេ ប្រវែង ១០០០ម៉ែត្រ នាពេលនេះ គឺក្នុងគោលបំណង គាំទ្រការបំបែកឯតទគ្គកម្មនេះផង ចូលរួមលើកតម្កើងកេរ្ត៍ឈ្មោះក្រមាខ្មែរយើងផង និង ដើម្បីបង្ហាញអំពីការរួបរួមសាមគ្គីគ្នា របស់ខ្មែរយើងផង សូម្បីតែមជ្ឈដ្ឋានទូទៅ, ថ្នាក់ដឹកនាំ, ប្រមុខរាជរដ្ឋាភិបាល ជាពិសេសព្រះករុណា ព្រះមហាក្សត្រខ្មែរ ក៏បានចូលរួមត្បាញ ក្រមាមួយនេះដែរ។

ការសាមគ្គីនិងឯកភាពជាតិតាមរយៈ ការរួបរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ប្រទេសជាតិមួយនេះ គឺជាការរួមចំណែក ថែរក្សានិងលើកស្ទួយ មរតក៌វប្បធម៌ប្រពៃណីខ្មែរនិងជាការលើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិ លើឆាកអន្តរជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ