ព្រឹតិ្តការណ៍ថ្មីៗ

លំបាកយូរហើយ បន្តលំបាកទៀត ក៍គ្មានអ្វីចម្លែកដែរ!

2 ខែ មុន 81 តូ សុផល

ភ្នំពេញ ៖ ផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក្រោយ ពីបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរត្អួញត្អែខ្លាំងព្រោះផ្លូវខូចខាតធ្វើដំណើរឆ្លងកាត់ទៅមុខលែងរួច ក្លាយជាអូរទឹកពេញនារដូវវស្សា ក្លាយជារណ្តៅនារដូវប្រាំងស្ងួត។

ពេលថ្មីៗ នេះដោយមានការខិតខំ ពីលោក ហែម ដារិទ្ធិ អភិបាល នៃគណអភិបាលខណ្ឌពោធិ៍ សែនជ័យ មើលឃើញរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ អ្នកត្រូវប្រើប្រាស់ផ្លូវខាងលើជាប្រចាំ ទើបចាត់វិធានការ ដាក់គ្រឿងចក្រឈូសឆាយ និងចាក់ដីលប់បំពេញ ដើម្បីឲ្យផ្លូវខាងលើ ដំណើរការបានស្រួលឡើងវិញ ប៉ុន្តែការស្ថាបនា ជួសជុលឡើងវិញនូវផ្លូវលំខាងលើ មកដល់រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ គិតទៅមិនបាន១៥ថ្ងៃផង ផ្លូវលំនួនល្អ ប្រែក្លាយមុខមាត់ថ្មី អ្វីនិយាយលែងចេញ ភក់ ល្បាប់ រអិល វល់ ធ្វើដំណើរអត់កើតដដែលនឹង។

ពលរដ្ឋលើកឡើងថា ផ្លូវខាងលើ ត្រូវបានលើកអភិបាលខណ្ឌ កែប្រែមុខមាត់ថ្មី ពីរណ្តៅទឹក មកល្បាប់ភក់។ ពលរដ្ឋបន្តទៀតថា គ្រាន់តែជាងមុន ត្រង់ ផ្លូវប្រឡាយ មកចាក់លប់បំពេញឲ្យខ្ពស់ ចំពោះការធ្វើដំណើរ អត់កើតទេ ហើយការធ្វើផ្លូវខាងលើ ហាក់បីដូចជាឲ្យរួចតែពីដៃ ធ្វើឲ្យតែល្អមើល ថាធ្វើដែរ ប្រើកើតមិនកើតអត់ដឹង អត់ខ្វល់ ព្រោះថាអាជ្ញាធរ ជាពិសេស ចៅសង្កាត់ អត់បានធ្វើដំណើរកាត់តាមទីនោះ ដូចពលរដ្ឋផងហ្នឹង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ