ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ពីរនាក់ ក្នុងករណីគ្រោះថ្នាក់ចារាចរណ៍ រវាងរថយន្តនិងម៉ូតូ

2 ខែ មុន 130 តូ សុផល

បាត់ដំបង៖ រថយន្តម៉ាកFROTIER ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2B-0724
បើកបុកម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងសេរីឆ្នាំ២០១៦​ពណ៌ខ្មៅពាក់ស្លាលេខ បាត់ដំបង 1H-8484 ជិះគ្នាពីរនាក់បណ្តាលអោយរងរបួសធ្ងន់រីឯតៃកុងបើកបររថយន្តបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រុងចំណុចផ្លូវចូលព្រលានយន្តហោះទល់មុខសកលវិទ្យាល័យបាត់ដំបង។

ប្រភពព័ត៌មាបានអោយដឹងថា:រថយន្តនិងងម៉ូតូជនរងគ្រោះបើកបរក្នងទិសបញ្ច្រាស់ទិសគ្នាស្រាប់តែលាន់ផាំងអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរសន្លប់ធ្ងន់ទាំងអស់គ្នា អ្នកទាំងពីរនៅមិនស្គាល់អត្តសញ្ញាណនៅឡើយ។

ក្រោយពេលកើតហេតុកម្លាំនគរបាលចរាចរណ៍ផ្លូវគោកបានមកដល់ធ្វើការវាស់វែងនិងយករថយន្តបង្កហេតុនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យយចារចរណ៍ផ្លូវគោករងចាំការដោយនៅពេលក្រោយដោយសន្តិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ